Sunday 2 November 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

លោក Trump ចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រជាមួយជប៉ុនដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រចិន

ប្រទេសជប៉ុន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានរទេស កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi នៅព្រះរាជវាំងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រ និងរ៉ែសំខាន់ ដែលភាគីទាំងពីរគ្រោងបង្កើនការផលិត និងលក់រ៉ែកម្រ ។ ការចុះហត្ថលេខាលើ MOU នេះ គឺក្រោយពីប្រធានាធិបតីអាមេរិកបានចុះ MOU ជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដែលធ្វើឡើងមុនពេលជួបមេដឹកនាំចិននៅកូរ៉េខាងត្បូង ។ ប្រធានាធិបតីអាមេរិក លោក Trump បានចុះ MOU រ៉ែកម្រជាមួយប្រទេសក្នុងតំបន់អាស៊ីជាបន្តបន្ទាប់ ស្របពេលអាមេរិកកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងរីករាលដាលដល់រ៉ែកម្រ ខណៈចិនមានរ៉ែកម្រច្រើនជាប់លំដាប់ទី១ លើពិភពលោក ។ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោក Trump បានចុះ MOU រ៉ែកម្រជាមួយសមាជិកអាស៊ាន៤ប្រទេស រួមមាន ៖ ថៃ វៀតណាម ហ្វីលីពីន [ ]


Latest News
Hashtags:   

Trump

 | 

ចុះហត្ថលេខាលើ

 | 

ស្តីពីរ៉ែកម្រជាមួយជប៉ុនដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រចិន

 | 

Sources