Sunday 2 November 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

ពលរដ្ឋថៃធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលុបចោល MOU រ៉ែកម្រជាមួយអាមេរិកជាបន្ទាន់

ប្រទេសថៃ ៖ ទោះជានាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបកស្រាយពីការចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិកនឹងមិនធ្វើឱ្យថៃរងសម្ពាធ ដែលមុនពេលចុះហត្ថលេខា គឺបានឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្ត្រី និងកុំឱ្យពលរដ្ឋបារម្ភពីផលប៉ះពាល់ដោយសារ MOU នេះ ពីព្រោះថៃនឹងទទួលបានអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងការបញ្ចុះពន្ធទំនិញក្រោម១៩% ហើយលោកជឿថា MOU នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងថៃជាមួយចិនទេ ប៉ុន្តែពលរដ្ឋថៃនៅតែប្រឆាំងនឹងការចុះហត្ថលេខារ៉ែកម្រ ដោយធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឱ្យលុបចោល MOU វិញ ។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្ររវាងថៃនិងអាមេរិកបានក្លាយជាប្រធានបទក្តៅជជែកវែកញែកពេញបណ្តាញសង្គមប្រទេសថៃ មិនថាសមាជិកសភាគណបក្សប្រឆាំង អ្នកនយោបាយ និងពលរដ្ឋ បានស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី Anutin ថា ហេតុអ្វីចុះហត្ថលេខាស្ងាត់ៗមិនឆ្លងកាត់ការឯកភាពពីពលរដ្ឋ ។ ការចុះ MOU ជាមួយប្រទេសមហាអំណាចនឹងធ្វើឱ្យថៃចាញ់ប្រៀបគ្រប់បែបយ៉ាង មិនអាចលុបចោលងាយៗទេ ថែមទាំងប៉ះពាល់បរិស្ថានដោយសារការជីកយករ៉ែ ។ ថៃធ្វើឱ្យខ្លួនក្លាយជាកូនអុកក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិក-ចិន ។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Matter នាវេលាម៉ោងប្រមាណ១១ព្រឹកនៅថ្ងៃទី៣០ ខែតុលា មានពលរដ្ឋថៃ រួមទាំងអ្នកការពារសិទ្ធិមនុស្ស និងបណ្តាញប្រជាជន បានធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ [ ]


Latest News
Hashtags:   

ពលរដ្ឋថៃធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលុបចោល

 | 

រ៉ែកម្រជាមួយអាមេរិកជាបន្ទាន់

 | 

Sources