Sunday 2 November 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

ត្រឹម២ថ្ងៃ! មនុស្សជាង២ពាន់នាក់ ត្រូវបានសម្លា.ប់រង្គាលនៅប្រទេសស៊ូដង់

ជនស៊ីវិលចំនួន២ពាន់នាក់ត្រូវបានសម្លាប់រង្គាល និងខ្លះត្រូវបានដុតទាំងរស់ ក្នុងរយៈពេល២ថ្ងៃ នៅក្នុងការផ្ទុះអាវុធ ដោយកងកម្លាំងប៉ារ៉ាគាំទ្ររហ័ស (RSF) បានដណ្តើមកាន់កាប់រដ្ឋធានី El Fasher ភាគខាងជើងនៃ តំបន់ Darfur ប្រទេសស៊ូដង់។ សង្គ្រាមសុីវិលនៅស៊ូដង់កើតឡើង ដោយការប្រជែងអំណាចគ្នារវាងមេបញ្ជការកងទ័ពកំពូល២នាក់ គឺឧត្តមសេនីយ Abdel Fattah al-Burhan ជាមេបញ្ជការកងទ័ពនៃរដ្ឋាភិបាល និងឧត្តមសេនីយ Hemedti ជាប្រមុខដឹកនាំកម្លាំងប៉ារ៉ាគាំទ្ររហ័ស (RSF)។ គិតត្រឹម២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែតុលានេះ កងកម្លាំងទាំង២បានប្រយុទ្ធគ្នា ដោយសម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ ដែលត្រូវបានអន្តរជាតិចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។ អង្គការសហប្រជាជាតិបានស្នើឱ្យបញ្ឈប់ការបាញ់គ្នា និងបើកផ្លូវឱ្យអង្គការមនុស្សធម៌ចូលជួយសង្គ្រោះជនសុីវិល។ គួរបញ្ជាក់ថា ចាប់តាំងពីខែមេសា ឆ្នាំ២០២៣មក មនុស្សជាង១៥មុឺននាក់បានស្លាប់ និង១៤ លាននាក់បានភៀសខ្លួនជ្រកកោននៅប្រទេសជិតខាង៕


Latest News
Hashtags:   

ត្រឹម២ថ្ងៃ

 | 

មនុស្សជាង២ពាន់នាក់

 | 

ត្រូវបានសម្លា

 | 

ប់រង្គាលនៅប្រទេសស៊ូដង់

 | 

Sources