Sunday 2 November 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

អាមេរិក ត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ក្រោយខកខានតាំងពីឆ្នាំ១៩៩២

លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យនាយកដ្ឋានសង្គ្រាមចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ក្រោយផ្អាកតាំងតែពីឆ្នាំ១៩៩២មកម៉្លេះ។ ការប្រកាសរបស់លោកត្រាំ គឺជាការឆ្លើយតបទៅកាន់រុស្សុីដែលទើបតែជោគជ័យនឹងការបាញ់សាកល្បងមីស៊ីលផ្លោងនុយក្លេអ៊ែរដ៏ទំនើប ប៉ូសេដុន (Poseidon) ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន។ ត្រាំ បានលើកឡើងថា៖ សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសណាណាទាំងអស់ ហើយរុស្ស៊ីជាប្រទេសទីពីរ ហើយចិនប្រទេសទីបីឆ្ងាយផុត ប៉ុន្តែនឹងតាមទាន់ក្នុងរយៈពេល៥ឆ្នាំ ។ បច្ចុប្បន្ន ក្បាលគ្រាប់នុយក្លេអ៊ែរ មានប្រមាណជា១មុឺនគ្រាប់នៅលើពិភពលោក ក្នុងនោះប្រមាណជា៨ពាន់គ្រាប់ ជារបស់អាមេរិក និងរុស្ស៊ី។ គួរបញ្ជាក់ថា ក្នុងប្រវត្តិមនុស្សជាតិ គ្រាប់នុយក្លេអ៊ែរ ធ្លាប់បានប្រើប្រាស់តែ២លើកប៉ុណ្ណោះ គឺនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ដែលសម្លាប់ប្រជាជនជប៉ុនប្រមាណជា២១មុឺននាក់៕


Latest News
Hashtags:   

អាមេរិក

 | 

ត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ

 | 

ក្រោយខកខានតាំងពីឆ្នាំ១៩៩២

 | 

Sources