Sunday 2 November 2025
Home      All news      Contact us      RSS      English
kbn - 24 hours ago

ពលរដ្ឋថៃនៅព្រំដែនពុំគាំទ្រការដកថយកម្លាំងទ័ព-អាវុ.ធធុនធ្ងន់ចេញពីព្រំដែន និងឱ្យរង់ចាំរហូតដល់ធ្វើរបងរួចរាល់

ប្រទេសថៃ ៖ ពលរដ្ឋថៃមិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់ចេញពីតំបន់ព្រំដែនទេ ពីព្រោះបារម្ភខ្លា.ចកម្ពុជាមិនស្មោះត្រង់ និងស្នើឱ្យកងទ័ពថៃប្រចាំការនៅព្រំដែនបន្តទៀត រហូតដល់ធ្វើរបងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីររួចរាល់ ។ ពលរដ្ឋថៃជឿថា ការដកថយកម្លាំងកងទ័ពរបស់កម្ពុជា គឺគ្រាន់តែមានគោលបំណងឱ្យថៃបើកច្រកព្រំដែនឡើងវិញប៉ុណ្ណោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។ ពលរដ្ឋថៃមិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុធធុនធ្ងន់ចេញពីព្រំដែន គឺក្រោយពីសារព័ត៌មានផ្សាយថា យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ (ទល់មុខច្រកឆងចម ខេត្តសុរិន្ទ) ពីការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាចាប់ផ្តើមដកអាវុធធុនធ្ងន់នាយប់ថ្ងៃទី១ ខែវិច្ឆិកា ។ ពលរដ្ឋរស់នៅស្រុកបានក្រួត ខេត្តបុរីរាំ មិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុធធុនធ្ងន់ចេញពីព្រំដែនកម្ពុជា-ថៃ ពីព្រោះមិនទុកចិត្តកម្ពុជាតើអាចធ្វើតាមការព្រមព្រៀងសន្តិភាពឬអត់ ព្រមទាំងបារម្ភពីកម្ពុជាមិនស្មោះត្រង់ និងល្មើសកិច្ចព្រមព្រៀងសន្តិភាព ដោយពលរដ្ឋថៃចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យកន្លងមក ។ បើថៃដកអាវុធចេញពីតំបន់ព្រំដែននឹងចាញ់ប្រៀបកម្ពុជា ដូច្នេះ សំណូមពរឱ្យកងទ័ពថៃប្រចាំការនៅព្រំដែនបន្តទៀតដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងអធិបតេយ្យ រហូតដល់ធ្វើរបងព្រំដែនរួចរាល់ [ ]


Latest News
Hashtags:   

ពលរដ្ឋថៃនៅព្រំដែនពុំគាំទ្រការដកថយកម្លាំងទ័ព

 | 

ធធុនធ្ងន់ចេញពីព្រំដែន

 | 

និងឱ្យរង់ចាំរហូតដល់ធ្វើរបងរួចរាល់

 | 

Sources