Sunday 2 November 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

កម្ពុជា-ថៃ នឹងធ្វើការដោះមីនមនុស្សធម៌ នៅតំបន់សាកល្បង១កន្លែងតាមបណ្ដោយព្រំដែន

ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធ VTC នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរ (កម្ពុជា-ថៃ) បានសម្រេចកំណត់យកតំបន់សាកល្បងចំនួន១ទីតាំង នៅក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែន សម្រាប់ដំណើរការដោះមីនមនុស្សធម៌។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។ តាមការបញ្ជាក់របស់លោកជំទាវ ទីតាំងស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នឹងត្រូវកំណត់ជាទីតាំងសម្រេប់ការដោះមីនមនុស្សធម៌ ដោយត្រូវអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ រវាងក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ទៀតថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីជួបប្រជុំ និងពិភាក្សាការងារបច្ចេកទេសនៅទីតាំងជាក់ស្ដែង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ តាមការគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ [ ]


Latest News
Hashtags:   

កម្ពុជា

 | 

នឹងធ្វើការដោះមីនមនុស្សធម៌

 | 

នៅតំបន់សាកល្បង១កន្លែងតាមបណ្ដោយព្រំដែន

 | 

Sources