Sunday 19 October 2025
Home      All news      Contact us      RSS      English
kbn - 2 month ago

ជ.ម្លោះច្រើនឆ្នាំរវាង ប៉ីប៉ី ឌី និង ទីនីន វិលមកជានាគ្នាវិញក្នុងស្មារតីជាតិសាសន៍តែមួយ

ជម្លោះជាច្រើនឆ្នាំមើលមុខគ្នាមិនចំរវាងបុគ្គលល្បីឈ្មោះ ប៉ីប៉ី ឌី និង ទីនីន ស្រាប់តែវិលមកជានាគ្នាវិញបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្តនិងមានការភ្ញាក់ផ្អើល។ ការយល់ច្រឡំកាលពីអតីតកាល ត្រូវបានដោះស្រាយក្នុងការរួបរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ខណៈ ប៉ីប៉ី ឌី ក៏បានសូមទោសទៅកាន់ ទីនីន ។ នៅថ្ងៃទី២៤ សីហា ប៉ីប៉ី ឌី បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «មានអ្នកណាស្រលាញ់ខ្មែរ ជាងខ្មែរដូចគ្នាទេ ល្អអាក្រក់ យើងនៅតែជាជាតិសាសន៍តែមួយ។កំឡុងពេលសង្គ្រាម ខ្ញុំពិតជាបានឃើញពីការរួបរួម ហើយខ្ញុំពិតជាស្តាយក្រោយចំពោះទង្វើរបស់ខ្ញុំ ដែលបង្កើតឱ្យមានជម្លោះ និងសត្រូវកន្លងមកសង្ឃឹមថា វាគ្រាន់តែជាភាពចង់ឈ្នះ គិតមិនបានវែងឆ្ងាយ និងសូមអហោសកម្មអោយគ្នា ហើយបែរមកសាមគ្គីគ្នាវិញ»។ អ្វីដែលកាន់តែចាប់អារម្មណ៍សំណេររបស់ ប៉ីប៉ី ឌី ដែលទទួលស្គាល់កំហុសកាលពីអតីតកាលធ្វើឱ្យមានសត្រូវព្រោះតែចង់ឈ្នះចាញ់នេះគេបានឃើញ ទីនីន បានចែករំលែកបន្តជាមួយនឹងសញ្ញាបេះដូង។ បន្ទាប់ពីឃើញការចែករំលែករបស់ ទីនីន ប៉ីប៉ី ឌី បានប្រើប្រាស់គណនីផ្ទាល់ខ្លួនចូលទៅសូមទោស ទីនីន ខណៈអ្នកទាំងពីរមានជម្លោះពាក្យសម្តីកាលពីឆ្នាំ២០១៧។ ប៉ីប៉ី ឌី បានសរសេរថា«មនុស្សដំបូងគេដែលខ្ញុំចង់សូមទោសគឺ ទីនីន ចំពោះអតីតកាលដែលកើតឡើង សង្ឃឹមថាថ្ងៃក្រោយជួបគ្នា យើងអាចញញឹមដាក់គ្នាដោយចេញពីចិត្ត ក្នុងនាមជាជាតិសាសន៍តែមួយ»។ ការសូមទោសរបស់ ប៉ីប៉ី ឌី [ ] The post ជ.ម្លោះច្រើនឆ្នាំរវាង ប៉ីប៉ី ឌី និង ទីនីន វិលមកជានាគ្នាវិញក្នុងស្មារតីជាតិសាសន៍តែមួយ appeared first on Khmer Breaking News.


Latest News
Hashtags:   

ម្លោះច្រើនឆ្នាំរវាង

 | 

ប៉ីប៉ី

 | 

ទីនីន

 | 

វិលមកជានាគ្នាវិញក្នុងស្មារតីជាតិសាសន៍តែមួយ

 | 

Sources