Sunday 19 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

អលជ្ជី ចេញបកស្រាយនិងបង្ហាញពីបទចម្រៀងដែលជួយ វណ្ណដា ខណៈឱ្យងាកទៅមើលរឿងព្រំដែនវិញ

តារាចម្រៀង អលជ្ជី បានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីកាត់ឈ្មោះ វណ្ណដា ចេញពីចម្រៀងរបស់ខ្លួននិងពោលពាក្យថា «វណ្ណដា ជួយខ្ញុំ ឬ ខ្ញុំជួយ វណ្ណដា»។ ក្រោយពីរងការវែកញែកពេក អលជ្ជី បានចេញមកបកស្រាយខណៈលោកស្នើឱ្យទស្សនិកជនងាកទៅគិតរឿងព្រំដែនវិញនិងចង់ឃើញខ្មែរសាមគ្គីគ្នា។ កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ អលជ្ជី ម្ចាស់បទ «សូរិយា»(អេតាស៊ីវិល) បានចេញមកបកស្រាយថា ចាប់តាំងពីលោកចេញបទចម្រៀង «Flashback» ខុសពីការបញ្ចេញក្នុងកម្មវិធី Rean Thort podcast មានមតិជាច្រើនដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តលោកខ្លាំង។ អលជ្ជី ថាក្នុងនាមលោកជាម្ចាស់បទលោកមានសិទ្ធិដកឬបន្ថែមឃ្លាណាក៏បានក្នុងចម្រៀងដែលលោកផលិតហើយមូលហេតុដែលលោកបានដកឃ្លាមួយចេញព្រោះមានរឿងច្រើនណាស់នៅពីក្រោយដែលទស្សនិកជនមិនដឹង។ ទោះយ៉ាងណា អលជ្ជី មិនបានបញ្ជាក់ថាមានរឿងអ្វីនៅពីក្រោយជាមួយនឹង វណ្ណដា នោះទេព្រោះវារឿងឯកជន។ ចំណែកឯឃ្លា «វណ្ណដាជួយខ្ញុំ ឬ ខ្ញុំជួយវណ្ណដា» អលជ្ជី ថាមានមនុស្សជាច្រើនយល់ច្រឡំមិនយល់ពីអ្វីដែលលោកនិយាយ។ តារាចម្រៀងរូបនេះបន្តថា បើលោកចង់មានន័យដូចអ្វីដែលមនុស្សជាច្រើនគិត ហេតុអ្វីលោកមិនសរសេរតែមួយម៉ាត់ថា លោក ជួយវណ្ណដា ប៉ុន្តែបានសរសេរទាំងពីរដោយសារតែការងារគឺមានទៅមានមក លោកជួយគេ គេក៏ជួយលោកដូចគ្នា។ អលជ្ជី ថាពាក្យ «ផឹកទឹកកុំភ្លេចប្រភព» ឬឈានដល់លោកជាមនុស្សរមិលគុណ វាពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់លោកទាំងដែលលោកបានព្យាយាមអស់ពីសមត្ថភាព ជ្រោមជ្រែងនៅពីក្រោយការងារជាច្រើនតាំងពីអ្នកទាំងពីរនៅក្បែរគ្នាដើម្បីមិត្តភាពមួយនេះ។ អលជ្ជី [ ]


Latest News
Hashtags:   

អលជ្ជី

 | 

ចេញបកស្រាយនិងបង្ហាញពីបទចម្រៀងដែលជួយ

 | 

វណ្ណដា

 | 

ខណៈឱ្យងាកទៅមើលរឿងព្រំដែនវិញ

 | 

Sources