Sunday 19 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

មិនគិតដោះស្រាយបញ្ហាក្នុងប្រទេសខ្លួន! នាយករដ្ឋមន្ត្រីថៃទូរស័ព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូងសុំចូលរួមដាក់សម្ពាធកម្ពុជាឱ្យបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែន

ប្រទេសថៃ ៖ ស្របពេលលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូងជួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋ.កម្មឆ្លងដែន ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទូរស័ព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីបង្ហាញការសោកស្តាយដែលពលរដ្ឋកូរ៉េខាងត្បូងបាត់បង់ជីវិ.តនៅកម្ពុជា ហើយលោកសុំចូលរួមជាមួយកូរ៉េខាងត្បូងដាក់សម្ពាធកម្ពុជាឱ្យបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែន ។ តាមការលើកឡើងរបស់លោក សិរិផុង អាំងសាគុណកៀត អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃ គឺកាលពីថ្ងៃទី១៦ ខែតុលា លោក អនុថីន នាយករដ្ឋមន្ត្រីថៃបានទូរស័ព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដើម្បីបង្ហាញការសោកស្តាយចំពោះពលរដ្ឋកូរ៉េខាងត្បូងបាត់បង់ជីវិតនៅកម្ពុជា ហើយលោក អនុថីន ថា ពេលនេះ ថៃកំពុងចរចាដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ហើយការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន គឺជាលក្ខខណ្ឌមួយដែលថៃស្នើឱ្យកម្ពុជាអនុវត្ត ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានសុំចូលរួមសហការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងដាក់សម្ពាធកម្ពុជាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ហើយថៃរីករាយជួយពលរដ្ឋកូរ៉េខាងត្បូងពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ខណៈប្រធានាធិបតីកូរ៉េខាងត្បូងបានអរគុណថៃដែលជួយពលរដ្ឋកូរ៉េខាងត្បូងចាញ់បោកជនខិលខូចនាំទៅប្រទេសមីយ៉ាន់ម៉ា ។ ប្រធានាធិបតីកូរ៉េខាងត្បូងបានបង្ហោះសារក្នុងបណ្តាញសង្គម X ក្រោយពីជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី១៦ ខែតុលា ថា លោករីករាយយ៉ាងខ្លាំងដែលបានសន្ទនាជាមួយលោក អនុថីន [ ]


Latest News
Hashtags:   

មិនគិតដោះស្រាយបញ្ហាក្នុងប្រទេសខ្លួន

 | 

នាយករដ្ឋមន្ត្រីថៃទូរស័ព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូងសុំចូលរួមដាក់សម្ពាធកម្ពុជាឱ្យបង្ក្រាបឧក្រិដ្ឋ

 | 

កម្មឆ្លងដែន

 | 

Sources