Sunday 19 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

បំផ្ទុះគ្រា.ប់បែ.កនៅខេត្តភាគខាងត្បូងថៃបណ្តាលឱ្យសមត្ថកិច្ច និងពលរដ្ឋរងរបួសជាច្រើននាក់

ប្រទេសថៃ ៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃបានបង្កសកម្មភាពអសន្តិសុខជាបន្តបន្ទាប់ ដោយការបំផ្ទុះគ្រា.ប់បែ.កនៅទីសាធារណៈ ទីប្រជុំជន រថយន្តសមត្ថកិច្ច និងបា.ញ់តដៃជាមួយសមត្ថកិច្ច ដែលនេះជាបញ្ហាប្រឈមរបស់រដ្ឋាភិបាលថៃជាច្រើនឆ្នាំមកហើយ ។ ការបំផ្ទុះគ្រា.ប់បែ.កលើកនេះកើតឡើងក្នុងហាងលក់តែមួយកន្លែងនៅខេត្តណារ៉ាធិវ៉ាត ដែលបណ្តាលឱ្យសមត្ថកិច្ច និងពលរដ្ឋរងរបួសជាច្រើននាក់ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺជនល្មើសកំណត់គោលដៅលើសមត្ថកិច្ច ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ឱ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងបានបំផ្ទុះគ្រាប់បែកក្នុងហាងលក់តែមួយកន្លែងនៅខេត្តណារ៉ាធិវ៉ាត បណ្តាលឱ្យសមត្ថកិច្ចរងរបួស៣នាក់ និងពលរដ្ឋរងរបួស៦នាក់ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺក្រុមផ្តាច់ខ្លួនភាគខាងត្បូងបំផ្ទុះគ្រាប់បែកក្នុងគោលបំណងសម្លា.ប់សមត្ថកិច្ចដែលយាមល្បាតតាមផ្លូវពេលព្រឹក ។ ហេតុការណ៍នេះកើតឡើងក្នុងហាងលក់តែមួយកន្លែងនៅភូមិ១ ឃុំយីង៉ ស្រុកយីង៉ ខេត្តណារ៉ាធិវ៉ាត ដែលហាងនេះស្ថិតនៅតាមបណ្តោយផ្លូវធំ ក្បែរវត្តយីង៉ ។ ការបំផ្ទុះគ្រាប់បែកលើកនេះធ្វើឱ្យរងរបួសទាំងសមត្ថកិច្ច ទាំងពលរដ្ឋ ដែលមកអង្គុយក្នុងហាង ។ មុនពេលកើតហេតុ សមត្ថកិច្ចបានយាមល្បាតដើម្បីរក្សាសុវត្ថិភាពនៅតាមផ្លូវ និងមើលខុសត្រូវសណ្តាប់ធ្នាប់ក្នុងតំបន់ ព្រមទាំងមានពលរដ្ឋជាច្រើននាក់មកអង្គុយផឹកតែក្នុងហាង ភ្លាមនោះ ក៏ឮសំឡេងគ្រាប់បែកផ្ទុះយ៉ាងខ្លាំង និងចេញផ្សែង ។ របស់របរក្នុងហាងជាច្រើន រួមមាន ៖ តុ កៅអី ត្រូវខ្ចាត់ខ្ចាយខូចខាតបន្ទាប់មក សមត្ថកិច្ច និងពលរដ្ឋថៃដែលរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ [ ]


Latest News
Hashtags:   

បំផ្ទុះគ្រា

 | 

កនៅខេត្តភាគខាងត្បូងថៃបណ្តាលឱ្យសមត្ថកិច្ច

 | 

និងពលរដ្ឋរងរបួសជាច្រើននាក់

 | 

Sources