Sunday 19 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

កម្មវិធីដែលសមាជិក BTS និងតារាល្បីៗជាច្រើនទៀតចូលរួមរងការរិះគ.ន់ពីប្រជាជនកូរ៉េ

យោងតាមគេហទំព័រ Allkpop ព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ដែលរៀបចំដោយទស្សនាវដ្តី W Korea នៅល្ងាចថ្ងៃទី ១៥ ខែតុលា បានទាក់ទាញការចូលរួមពីតារាល្បីៗជាច្រើនរូបចូលរួមដូចជា RM, J-Hope និង V សមាជិក BTS ក្រុមចម្រៀង aespa ក្រុម ALLDAY PROJECT តារាសម្តែង Lee Min Ho និងតារាល្បីៗជាច្រើនរូបទៀត។ ទោះយ៉ាងណា កម្មវិធីនេះរងនូវការរិះគន់យ៉ាងខ្លាំង។ ក្រោមពាក្យស្លោក «Love Your W» ទស្សនាវដ្តី W Korea បានប្រារព្ធព្រឹត្តិការណ៍សប្បុរសធម៌នេះជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៦។ ព្រឹត្តិការណ៍នេះត្រូវបានគេនិយាយថានឹងបរិច្ចាគ «ប្រាក់ចំណូលទាំងអស់» ដល់ក្រុមដែលមានប្រាក់ចំណូលទាបដែលស្វែងរកការគាំទ្រក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកសុដន់។ គិតត្រឹមឆ្នាំនេះយុទ្ធនាការខាងលើសម្រាប់ជំងឺមហារីកសុដន់បានប្រមូលប្រាក់សរុបចំនួន ១.១ពាន់លានវ៉ុនក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ទោះជាយ៉ាងណាក៏ដោយ ពិធីជប់លៀងដ៏ខ្ជះខ្ជាយរបស់តារាល្បីបានធ្វើឱ្យមានការខឹងសម្បារ និងត្រូវបានមហាជនកូរ៉េរិះគន់យ៉ាងខ្លាំង។ មនុស្សជាច្រើនជឿថាព្រឹត្តិការណ៍នេះពិតជាមិន «ផ្តល់ការយល់ដឹងអំពីមូលហេតុនៃជំងឺមហារីកសុដន់» ហើយ «ជំងឺមហារីកសុដន់គ្រាន់តែជាលេសសម្រាប់តារាល្បីៗនិងអ្នកមានដើម្បីជប់លៀងនិងរីករាយ»។ អ្នកខ្លះថែមទាំងបានចោទប្រកាន់ព្រឹត្តិការណ៍នេះថា «ចំអកអ្នកកើតមហារីកសុដន់» ខណៈសិល្បករសម្ដែងចម្រៀងមិនសមរម្យ។ ជាក់ស្តែងតារាចម្រៀង [ ]


Latest News
Hashtags:   

កម្មវិធីដែលសមាជិក

 | 

និងតារាល្បីៗជាច្រើនទៀតចូលរួមរងការរិះគ

 | 

ន់ពីប្រជាជនកូរ៉េ

 | 

Sources