Monday 20 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

Huang Zitao និង Xu Yiyang ចែករំលែករូបភាព Pre-Wedding ដ៏រ៉ូមែនទិក

កាលពីមួយរយៈមុនអ្នកគាំទ្របានប្រទះឃើញ Huang Zitao និង Xu Yiyang ថតរូបអាពាហ៍ពិពាហ៍ហើយពួកគេបានចែករំលែកនៅលើបណ្តាញសង្គមដែលនាំឱ្យអ្នកគាំទ្រដទៃរំភើបចិត្តយ៉ាងខ្លាំង។ យ៉ាងណាមិញ ថ្មីៗនេះអ្នកទាំងពីរបានបង្ហាញជាផ្លូវការនូវរូបថតអាពាហ៍ពិពាហ៍របស់ពួកគេហើយ។ ក្នុងរូបភាពដែលបានចែករំលែក Zitao និង Yiyang បង្ហាញពីភាពទន់ភ្លន់ និងមនោសញ្ចេតនានៃទំនាក់ទំនងរបស់ពួកគេ។ រូបថតនោះក៏មានការបង្ហាញពីការថើបគ្នារបស់អ្នកទាំងពីរជាមួយនឹងសំលៀកបំពាក់ដ៏ស្រស់ស្អាតក្នុងនាមជាកូនកំលោះនិងកូនក្រមុំ។ Zitao និង Yiyang គឺជាគូស្នេហ៍ដែលមានអ្នកមើលច្រើនបំផុតក្នុងឧស្សាហកម្មចិន។ ពិធីមង្គលការជាផ្លូវការរបស់ពួកគេគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែតុលា នៅឆ្នេរសមុទ្រ Haitang ទីក្រុង Sanya ដែលជាកន្លែងឆ្នេរដ៏ស្រស់ស្អាត និងលំដាប់ខ្ពស់។ របាយការណ៍បាននិយាយថា ព្រឹត្តិការណ៍នេះនឹងមានលក្ខណៈឯកជន ចូលរួមដោយមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារ ទោះបីជាការផ្សាយបន្តផ្ទាល់នឹងមានសម្រាប់អ្នកគាំទ្រទូទាំងពិភពលោកក៏ដោយ។ អ្នកគាំទ្រក៏រំពឹងដែរថា សមាជិក EXO អាចនឹងចូលរួមពិធីមង្គលការអ្នកទាំងពីរ។ នៅក្នុងខែកក្កដា ឆ្នាំ ២០២៤ គូស្នេហ៍មួយគូនេះ បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីត្រូវបានគេឃើញជាមួយគ្នាជាច្រើនដងជាសាធារណៈ។ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤ គូស្នេហ៍មួយគូនេះ បានបង្ហោះរូបថតជាមួយនឹងសំបុត្រអាពាហ៍ពិពាហ៍ផ្លូវការរបស់ពួកគេ ដោយបង្ហាញថាពួកគេក្លាយជាប្តីប្រពន្ធស្របច្បាប់។ ក្នុងនាមជាអតីតសមាជិកក្រុម EXO Zitao បានស្ថិតក្រោមការចាប់អារម្មណ៍ជាយូរមកហើយទោះបីជាលោកបានបដិសេធពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាកាលពីអតីតកាលហើយសកម្មភាពថ្មីៗរបស់លោកបង្ហាញពីភាពចាស់ទុំក្នុងទំនាក់ទំនង។ [ ]


Latest News
Hashtags:   

Huang

 | 

Zitao

 | 

Yiyang

 | 

ចែករំលែករូបភាព

 | 

Wedding

 | 

ដ៏រ៉ូមែនទិក

 | 

Sources