Monday 20 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

សម្ដេចធិបតីផ្ដាំទៅថៃ ឲ្យពិនិត្យមើលផ្ទៃក្នុងខ្លួនឯងសិន មុនចង់ជួយកូរ៉េដោះស្រាយបញ្ហានៅកម្ពុជា

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញគោលជំហររបស់កម្ពុជាទៅកាន់ប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការប្រទេសជិតខាងណាមួយមកដោះស្រាយបញ្ហារបស់កម្ពុជាជំនួសកម្ពុជាទេ និងប្ដេជ្ញាសហការយ៉ាងជិតស្និតជាមួយប្រទេសកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោ.កតាមអនឡាញ។ ប្រសាសន៍របស់សម្ដេចធិបតី កើតមានក្រោយនាយករដ្ឋមន្រ្តីថៃ ស្នើសុំប្រធានាធិបតីកូរ៉េក្នុងការចូលរួមបោសសម្អាតបញ្ហាបទឧក្រិដ្ឋឆ្លងដែននៅកម្ពុជាជាមួយកូរ៉េដែរ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងក្រោយជួបពិភាក្សាការងារជាមួយ លោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនថា កម្ពុជា និងកូរ៉េ បានប្ដេជ្ញាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ក្នុងឱកាសនៃជំនួបពិភាក្សានោះ សម្ដេចធិបតីបានជម្រាបជូនលោកជំទាវ គីម ជីណា ថា៖ ប៉ុន្មានថ្ងៃនេះ, បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយ បានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។ ដូច្នេះប្រសិនករណីនេះជាការពិត សម្ដេចសូមឱ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី [ ]


Latest News
Hashtags:   

សម្ដេចធិបតីផ្ដាំទៅថៃ

 | 

ឲ្យពិនិត្យមើលផ្ទៃក្នុងខ្លួនឯងសិន

 | 

មុនចង់ជួយកូរ៉េដោះស្រាយបញ្ហានៅកម្ពុជា

 | 

Sources