Tuesday 4 November 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

សោកស្តាយណាស់! សុភ័ក្រ កុសុម៉ា បាត់បង់កូនហើយ

ពិតជារឿងដ៏គួរឱ្យសោកស្តាយណាស់សម្រាប់ពិធីការិនីល្បីឈ្មោះ សុភ័ក្រ កុសុម៉ា និងស្វាមី ដែលត្រូវបាត់បង់កូនព្រោះតែទារកគ្មានបេះដូង។ កុសុម៉ា ថាព្រហ្មលិខិតពិតជាលេងសើចនឹងនាងណាស់ ខណៈពិធីការិនីរូបនេះបានពោលសូមទោសស្វាមី។ កាលពីយប់ថ្ងៃទី៣១ ខែតុលា ពិធីការិនី កុសុម៉ា បានប្រាប់មហាជនថានាងបានបាត់បង់កូនក្នុងផ្ទៃហើយបន្ទាប់ពីប្រកាសមានផ្ទៃពោះកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ពិធីការិនីរូបនេះបានបង្ហាញថាដំបូងឡើយទារកគឺមានការលូតលាស់ប៉ុន្តែធំបន្តិចគ្មានបេះដូង។ ការចាប់កំណើតមករយៈពេលខ្លីនេះ កុសុម៉ា ថាព្រហ្មលិខិតពិតជាលេងសើចនឹងនាងណាស់។ អ្វីដែលកាន់តែរំជួលចិត្ត ការបាត់បង់កូននេះ កុសុម៉ា បានពោលពាក្យសូមទោសស្វាមី។ នាងបានសរសេរនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា «សូមទោសលោកប្តី»។ ជាមួយគ្នានេះពិធីការិនីល្បីឈ្មោះរូបនេះបានថ្លែងអំណរគុណដល់ទស្សនិកជនអ្នកគាំទ្រដែលតែងតែកំដរនាងមិនថាតែពេលសប្បាយឬពេលកើតទុក្ខនោះទេ។ អ្នកគាំទ្រនិងមិត្តរួមអាជីពសិល្បៈបានផ្តល់កម្លាំងចិត្តយ៉ាងច្រើនដល់ សុភ័ក្រ កុសុម៉ា សម្រាប់ការបាត់បង់កាដូដ៏មានអត្ថន័យសម្រាប់នាងនិងស្វាមី។ តារាចម្រៀង ចិត្ត កញ្ចនា បានលើកទឹកចិត្តថា «បងអើយរឹងមាំឡើងបង កុំពិបាកចិត្តពេកណាហើយថែរក្សាខ្លួន។ តិចទៀតក្មួយមកវិញហើយ មកវិញដោយសុខភាពល្អ ពេញលេញ »។ តារាចម្រៀង វីរៈនិច្ច បានខម្មិនថា «យល់អារម្មណ៍នេះច្បាស់ណាស់ រឹងមាំបង តិចទៀតយកវិញបានហើយ, តារាចម្រៀង ហ្សូណូ បានលើកទឹកចិត្តថា «រឹងមាំឡើងអូន អ្វីៗហ្នឹងល្អប្រសើរ »។ គង់ ច័ន្ទស្រីមុំ ថា [ ]


Latest News
Hashtags:   

សោកស្តាយណាស់

 | 

សុភ័ក្រ

 | 

កុសុម៉ា

 | 

បាត់បង់កូនហើយ

 | 

Sources