Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

សារ៉ាន់ គីមឡាង ចេញមុខបកស្រាយក្រោយទស្សនិកជនវែ.កញែ.ករឿងបវរកញ្ញាហូបបាយទ្រាប់ស្លឹកចេក

ថ្មីៗនេះអ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញកម្មវិធីប្រកួត Miss Earth ដែលកំពុងដំណើរការប្រកួតនៅប្រទេសហ្វីលីពីននិងជាកម្មវិធីដ៏ធំមួយបានឱ្យបវរកញ្ញាតំណាងប្រទេសហូបបាយទ្រាប់ជាមួយនឹងស្លឹកចេក។ ជុំវិញរឿងនេះ សារ៉ាន់ គីមឡាង Miss Earth Cambodia 2025 បានចេញបកស្រាយរឿងរ៉ាវនៅពីក្រោយ។ គីមឡាង បាននិយាយថា នៅកន្លែងដែលបេក្ខភាព Miss Earth កំពុងស្ថិតនៅគឺជាទីតាំងដាច់ស្រយាល ហើយទេសភាពនៅទីនោះគឺស្រស់ស្អាត ការរស់នៅល្អ និងស្ងប់ស្ងាត់។ មួយវិញទៀតបុគ្គលិកនៅទីនោះ គីមឡាង បានបញ្ជាក់ថាគឺមានភាពរួសរាយខ្លាំងណាស់ហើយនាងសង្ឃឹមថានៅពេលបានមកដល់ប្រទេសខ្មែរវិញនឹងអាចចែករំលែកបទពិសោធន៍នៅទីនេះ។ សារ៉ាន់ គីមឡាង បានបន្តទៀតថា អ្វីដែលទស្សនិកជនបានឃើញនោះ គឺជាអាហារតាមតំបន់ ចំណែកឯការរៀបចំក៏ល្អដែរ មានទាំងបន្លែ ផ្លែឈើ មានសាច់មានត្រី ថែមទាំងមានការដុតជ្រូកមួយផងដែរ។ Miss Earth Cambodia 2025 បានបកស្រាយទៀតថា នៅទីនេះមានការមើលថែបេក្ខភាពបានល្អមែនទែនហើយសង្ឃឹមថាអ្នកមួយចំនួនកុំបង្ហោះអ្វីដែលមិនល្អមិនថាជារីសត ឬជាកម្មវិធី Miss Earth នោះទេពីព្រោះគេបានរៀបចំយ៉ាងល្អ។ គីមឡាង បន្តថា មុននឹងញុំាអាហារពួកគេក៏បានរៀបរាប់ពីហេតុផលដែលពួកគាត់ធ្វើបែបនេះ ដោយពួកគាត់ចង់បង្ហាញថាតំបន់របស់ពួកគាត់ ទំនៀបទម្លាប់របស់ពួកគាត់គឺញុំាបែបនេះ។ ជាមួយគ្នានេះ Miss Earth Cambodia 2025 ថានាងមិនចង់ឱ្យមានការបង្ហោះមិនល្អដោយឃើញតែមួយជ្រុងនោះទេពោលគឺមិនចង់ឱ្យប្រទេសដទៃមើលមកប្រទេសកម្ពុជាមិនល្អ។ [ ]


Latest News
Hashtags:   

សារ៉ាន់

 | 

គីមឡាង

 | 

ចេញមុខបកស្រាយក្រោយទស្សនិកជនវែ

 | 

ករឿងបវរកញ្ញាហូបបាយទ្រាប់ស្លឹកចេក

 | 

Sources