Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

អានុទីន នៅតែដាក់បន្ទុកលើកម្ពុជារឿងការបើកព្រំដែន ទាំងដែលអាជីវកម្មរបស់ថៃខ្លួនឯងកំពុងដាំក្បាលចុះ

ទីក្រុងបាងកក៖ នៅតែចចេសខ្លាចគេថាអន់! នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆាន់វីរៈគុល បាន បញ្ជាក់ថា ការបើកច្រកព្រំដែនឡើងវិញជាមួយនឹងភាគីកម្ពុជានឹងក្លាយជាជម្រើសចុងក្រោយ ដោយថៃត្រូវរង់ចាំមើលទង្វើរបស់កម្ពុជាជាមុនសិន។ ការថ្លែងរបស់លោក អនុទីន បែបនេះធ្វើឡើងស្របពេលដែលអាជីវកម្មនៅថៃ កំពុងទាមទារដ្ឋាភិបាលឲ្យចាត់វិធានការសង្គ្រោះជាបន្ទាន់ ជុំវិញបញ្ហាព្រំដែនដែលធ្វើឲ្យខាតបង់ដល់សេដ្ឋកិច្ចថៃប្រមាណ ៤៥៨ លានដុល្លារក្នុងមួយខែៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃចន្ទ ទី២៧ តុលាម្សិលមិញនេះ បានឲ្យដឹងពីគោលជំហររបស់រដ្ឋាភិបាលថៃ បន្ទាប់ពីចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជារួចថា «ការបើកច្រកព្រំដែនឡើងវិញជាមួយនឹងភាគីកម្ពុជា នឹងក្លាយជាជម្រើសចុងក្រោយ នៅក្នុងការសម្រេចចិត្តរបស់ថៃ ដោយលោកត្រូវប្រាកដចិត្តជាមុនសិនថា កម្ពុជានឹងលែងបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ថៃ»។ នេះបើតាមពាក្យសម្ដីរបស់លោក អនុទីន ប្រាប់ទៅកាន់អ្នកកាសែត។ បន្ថែមពីលើនោះ លោក អនុទីន បានសង្កត់ធ្ងន់ថា៖ «ការបើកឡើងវិញអាស្រ័យលើសកម្មភាពរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីប្រកាសរួមដែលលោកបានចុះហត្ថលេខាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ លោកថា ប្រទេសថៃនឹងចាំវាយតម្លៃពីសកម្មភាពរបស់កម្ពុជា មុននឹងបន្តទៅជំហានបន្ទាប់នៅក្រោមកិច្ចព្រមព្រៀង។ លោកថែមទាំងគូសបញ្ជាក់ទៀតថា «ប្រទេសថៃមិនមែនជាប្រទេសដែលបំពានលក្ខខណ្ឌបទឈប់បាញ់នោះទេ ដូច្នេះរាល់សកម្មភាពត្រូវតែចាប់ផ្តើមពីប្រទេសកម្ពុជា។ មានតែបន្ទាប់ពីបញ្ហាទាំងអស់ដែលប៉ះពាល់ដល់សន្តិសុខជាតិត្រូវបានដោះស្រាយ យើងនឹងចាប់ផ្តើមការពិភាក្សាដើម្បីធ្វើឲ្យទំនាក់ទំនងដូចដើម។ ច្រកព្រំដែនអាចបើកឡើងវិញបន្ទាប់ពីនោះ»។ ការលើកឡើងទាំងទទឹងទិសរបស់លោក អនុទីន ធ្វើឡើងចំពេលដែលអាជីវកម្មថៃកំពុងទាមទារសុំជំនួយពីរដ្ឋាភិបាលរបស់លោកដោយព្រមានថា ការបិទព្រំដែនជាមួយកម្ពុជាដែលកំពុងបន្តអូសបន្លាយ អាចបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដោយពួកគេទាមទារឱ្យមានវិធានការសង្គ្រោះជាបន្ទាន់។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ [ ]


Latest News
Hashtags:   

អានុទីន

 | 

នៅតែដាក់បន្ទុកលើកម្ពុជារឿងការបើកព្រំដែន

 | 

ទាំងដែលអាជីវកម្មរបស់ថៃខ្លួនឯងកំពុងដាំក្បាលចុះ

 | 

Sources