Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

ចមផ្លាំង សម្តែងតួកម្សត់ហូរទឹកភ្នែកក្រោយរងការចោ.ទប្រកាន់កេងបន្លំប្រាក់មូលនិធិ និងសន្យាឈប់ធ្វើសកម្មភាពនៅព្រំដែន

ប្រទេសថៃ ៖ ក្រោយរងការចោ.ទប្រកាន់កេងបន្លំប្រាក់មូលនិធិរាប់រយលានបាតដែលពលរដ្ឋថៃផ្ញើចូលគណនីធនាគារទុកចំណាយលើការងារព្រំដែនកម្ពុជា-ថៃ ថែមទាំងប្រាក់មូលនិធិពាក់ព័ន្ធនឹងផលប្រយោជន៍របស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីកសិកម្ម លោក ថាំម៉ាណាស់ ព្រំផៅ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កាន់ ចមផ្លាំង Influencer ថៃបានបកស្រាយនៅចំពោះមុខមហាជន និងបង្ហាញបញ្ជីចំណូល ចំណាយ ។ បុគ្គលនេះនិយាយទាំងទឹកភ្នែកថា បានប្រឹងប្រែងលះបង់ដើម្បីជាតិ បែរជារងការចោទប្រកាន់យកប្រាក់មូលនិធិមកទិញរថយន្តទំនើប និងបន្លំគណនីធនាគារ ចាប់ពីពេលនេះ ឈប់ធ្វើសកម្មភាពនៅព្រំដែនហើយ និងសូមទោសរដ្ឋមន្ត្រីកសិកម្ម ។ ពេលមកក្រសួងមហាផ្ទៃដើម្បីដាក់លិខិតសុំការត្រួតពិនិត្យឯកសារ «ប្រាក់មូលនិធិ កាន់ ចមផ្លាំង» កាលពីថ្ងៃទី២៤ ខែតុលា កាន់ ចមផ្លាំង និយាយថា ក្រោយបកស្រាយពីប្រាក់មូលនិធិនៅមុខមហាជន ខ្លួនមានអារម្មណ៍ធូរស្រាលដោយសារបានបង្ហាញបញ្ជីចំណូល ចំណាយ មិននិយាយតែមាត់ ដោយឯកសារបានបង្ហាញរួចរាល់ដើម្បីភាពច្បាស់លាស់ និងតម្លាភាព ។ នៅថ្ងៃទី២៤ ខែតុលានេះ ខ្លួនដាក់លិខិតនៅក្រសួងមហាផ្ទៃដើម្បីសុំការត្រួតពិនិត្យ និងព្រមសហការជាមួយក្រសួង ។ បើការិយាល័យប្រឆាំងការលាងលុយកខ្វក់ ឬស្ថាប័នផ្សេងៗត្រូវការឯកសារ ឬចង់ពិនិត្យមើល គឺខ្លួនរីករាយជានិច្ច ។ កាន់ ចមផ្លាំង ថា [ ]


Latest News
Hashtags:   

ចមផ្លាំង

 | 

សម្តែងតួកម្សត់ហូរទឹកភ្នែកក្រោយរងការចោ

 | 

ទប្រកាន់កេងបន្លំប្រាក់មូលនិធិ

 | 

និងសន្យាឈប់ធ្វើសកម្មភាពនៅព្រំដែន

 | 

Sources