Wednesday 29 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

ខ្សែភាពយន្តរបស់ Luo Yunxi ទើបតែចាក់ផ្សាយទទួលបានមតិចម្រុះជាច្រើន

«Whispers of Fate» ដែលមានតួឯកប្រុស Luo Yunxi ត្រូវបានចាក់ផ្សាយនៅលើ Mango TV និង Hunan TV ដែលជាគម្រោងរឿងប្រវត្តិសាស្ត្របែបស្រមើស្រមៃជាមួយនឹងការវិនិយោគដ៏ធំ។ ខ្សែភាពយន្តនេះមានការចាប់ផ្តើមដ៏ល្អដោយទាក់ទាញម៉ាកផ្សាយពាណិជ្ជកម្មជាច្រើន។ ទោះយ៉ាងណា ក្រោយមកសាធារណជនចិនបានបញ្ចេញប្រតិកម្មចម្រុះលើរឿងនេះវិញ។ ក្នុងភាគ៤ដំបូងរឿង «Whispers of Fate» បានទាក់ទាញការផ្សាយពាណិជ្ជកម្មពី ១០ ទៅ ១១ សម្រាប់ភាគនីមួយៗ។ ជាមួយនឹងសមិទ្ធិផលនេះ Whispers of Fate» ត្រូវបានចាត់ថ្នាក់ក្នុងក្រុមតែមួយដូចជា« Flourished Peony»។ តារាល្បីៗ និងជាអតីតតារារួមអាជីពជាច្រើនក៏បានបង្ហោះផ្សព្វផ្សាយដើម្បីជួយតួឯកប្រុស Luo Yunxi ដូចជា Huang Xiaoming, Yang Zi, Wu Jinyan, Song Yi, Zhang Ruonan, ជាដើម។ យ៉ាងណាមិញបន្ទាប់ពីភាគទី៤ដំបូងនៃរឿងខាងលើនេះបានបង្កើតភាពចម្រូងចម្រាសជាមួយមតិចម្រុះ។ទស្សនិកជនជាច្រើនបានចង្អុលបង្ហាញថា ខ្សែភាពយន្តនេះមានគុណវិបត្តិមួយចំនួន ដូចជាសំលៀកបំពាក់របស់តួឯកប្រុស Luo Yunxi មានពណ៌ពេក ហើយការតុបតែងខ្លួនរបស់លោកគឺធ្ងន់ជាងតួស្រី។ [ ]


Latest News
Hashtags:   

ខ្សែភាពយន្តរបស់

 | 

Yunxi

 | 

ទើបតែចាក់ផ្សាយទទួលបានមតិចម្រុះជាច្រើន

 | 

Sources