Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

សហរដ្ឋអាមេរិក ផ្ដល់អទិភាពច្រើនបែបដល់កម្ពុជា ក្រោយការជួបពិភាក្សាគ្នានៅម៉ាឡេសុី

វ៉ាសុីនតោន៖ ក្រោយបានជួបពិភាក្សាជាមួយមេដឹកនាំកម្ពុជា សហរដ្ឋអាមេរិក បានសម្រេចនឹងដកបំរាមការលក់សព្វាវុ.ធមកលើកម្ពុជា ព្រមទាំងប្រកាសថានឹងបង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាឲ្យសិក្សានៅ West Point និងយល់ព្រមបើកឲ្យរៀបចំ «សមយុទ្ធឆ្មាំអង្គរ» ឡើងវិញ ក្រោយខកខានមិនបានធ្វើអស់រយៈពេលជិត១០ឆ្នាំ។ នេះតាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាន នៅទីក្រុងវ៉ាសុីនតោន ថ្ងៃទី២៦ ខែតុលា។ លទ្ធផលនៃជំនួបពិភាក្សារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេសុី ទទួលបានផ្លែផ្កាដូចជា៖ ១. សហរដ្ឋអាម៉េរិក នឹងលុវចោលការហាមប្រាមល.ក់អាវុធ (The Arms Embargo) មកលើកម្ពុជា មានន័យថា សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសកម្ពុជា អាចមានសិទ្ធិពេញលេញ ក្នុងការទិញគ្រឿងសព្វាវុធទំនើបៗ មកពីសហរដ្ឋអាម៉េរិក ក៏ដូចជា ប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកបាន។ ២. សហរដ្ឋអាម៉េរិក-កម្ពុជា ភាគីទាំងពីរ បានឯកភាពគ្នា យល់ព្រមលើការធ្វើសមយុទ្ធការពារជាតិ «ឆ្មាំអង្គរ» ឬ (ANGKOR SENTINEL) រួមគ្នាឡើងវិញ [ ]


Latest News
Hashtags:   

សហរដ្ឋអាមេរិក

 | 

ផ្ដល់អទិភាពច្រើនបែបដល់កម្ពុជា

 | 

ក្រោយការជួបពិភាក្សាគ្នានៅម៉ាឡេសុី

 | 

Sources