Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

ពលរដ្ឋនៅសុរិន្ទមិនទុកចិត្តទោះមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងឱ្យកងទ័ពចាត់ការយកប្រាសាទតាក្របី

ប្រទេសថៃ ៖ កម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ កិច្ចព្រមព្រៀងសន្តិភាពនេះទទួលបានការសាទរពីប្រទេសជាច្រើនដែលចង់ឃើញកម្ពុជា-ថៃស្តារទំនាក់ទំនងការទូតល្អឡើងវិញ ប៉ុន្តែបែរជាពលរដ្ឋថៃ ជាពិសេស អ្នកខេត្តសុរិន្ទពុំរីករាយទេ ថែមទាំងប្រាប់ឱ្យកងទ័ពចាត់ការយកប្រាសាទតាក្របីមកគ្រប់គ្រង ។ ពលរដ្ឋនៅខេត្តសុរិន្ទប្រាប់ថា មិនទុកចិត្តកម្ពុជា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងនាំគ្នារៀបចំលេណដ្ឋានសម្រាប់លាក់ខ្លួនពេលមានហេតុការណ៍បន្ទាន់កើតឡើង ពួកគេចង់ឱ្យកងទ័ពចាត់ការយ៉ាងម៉ឺងម៉ាត់យកប្រាសាទតាក្របី និងតំបន់មួយចំនួននៅព្រំដែនមកគ្រប់គ្រង ពីព្រោះនឹងជួបការលំបាក បើស្ថានការណ៍ជម្លោះរវាងប្រទេសទាំងពីរនៅតែអូសបន្លាយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។ សារព័ត៌មាន Thairath រាយការណ៍ថា នៅថ្ងៃទី៣០ ខែតុលានេះ នៅសាលារៀនភូមិណូនសុវណ្ណ ស្ថិតនៅឃុំខូកតាខៀន ស្រុកកាបឈើ ខេត្តសុរិន្ទ ពលរដ្ឋបាននាំគ្នារៀបចំលេណដ្ឋានសម្រាប់ឱ្យកូនសិស្សលាក់ខ្លួនពេលមានហេតុការណ៍បន្ទាន់កើតឡើង ដែលថវិការៀបចំលេណដ្ឋានជាថវិការបស់រដ្ឋ ។ លោក ប៊ុនយន់ ឡាហួថូន អាយុ៧៣ឆ្នាំ [ ]


Latest News
Hashtags:   

ពលរដ្ឋនៅសុរិន្ទមិនទុកចិត្តទោះមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា

 | 

និងឱ្យកងទ័ពចាត់ការយកប្រាសាទតាក្របី

 | 

Sources