Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 10 hours ago

ថៃ ស្នើកូរ៉េខាងត្បូងឲ្យបើកទ្វារទទួលពលករខ្លួនឲ្យបានច្រើន និងសុំសម្រួលលក្ខខណ្ឌចូលប្រទេស

ទីក្រុងក្យុងជូ៖ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានស្នើសុំឲ្យប្រទេសកូរ៉េ ជួយដោះស្រាយការហាមឃាត់ចូលប្រទេសសម្រាប់អ្នកទេសចរថៃ និងបើកផ្លូវឲ្យពលករថៃអាចចូលបម្រើការងារនៅប្រទេសកូរ៉េឲ្យបានច្រើនដើម្បីពង្រឹងភាពជាដៃគូរ ខណៈកន្លងមកពលរដ្ឋថៃជាច្រើន ត្រូវបានបដិសេធមិនឲ្យចូលប្រទេសកូរ៉េ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី30 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា លោក Anutin នៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅប្រទេសកូរ៉េ កាលពីថ្មីៗនេះ បានជំរុញឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ដោះស្រាយបញ្ហាពលរដ្ឋថៃកាន់តែច្រើនឡើង ដែលត្រូវបានបដិសេធមិនអនុញ្ញាតឲ្យចូលប្រទេសកូរ៉េ ក្រោយពេលទៅដល់ ក្នុងនោះរួមមានទាំងអ្នកទៅទេសចរ និងពលករចំណាកស្រុកទៅធ្វើការផងដែរ។ លោក Anutin បានកត់សម្គាល់ថា បញ្ហានេះបានបង្កឱ្យមានការព្រួយបារម្ភពីសាធារណជន និងអាចប៉ះពាល់ដល់ទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក Anutin ក៏បានស្នើសុំឲ្យទីក្រុងសេអ៊ូល ពិនិត្យឡើងវិញនូវនីតិវិធីអន្តោប្រវេសន៍របស់ខ្លួន ដើម្បីធានាបាននូវការប្រព្រឹត្តដោយយុត្តិធម៌ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ក្រៅពីនេះ នាយករដ្ឋមន្រ្តីថៃ ក៏បានឆ្លៀតអញ្ជើញលោកប្រធានាធិបតី Lee Jae Myung ឲ្យមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃផងដែរ ព្រមទាំងអញ្ជើញវិនិយោគិនកូរ៉េខាងត្បូងឱ្យស្វែងយល់ពីច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) របស់ប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ [ ]


Latest News
Hashtags:   

ស្នើកូរ៉េខាងត្បូងឲ្យបើកទ្វារទទួលពលករខ្លួនឲ្យបានច្រើន

 | 

និងសុំសម្រួលលក្ខខណ្ឌចូលប្រទេស

 | 

Sources