Saturday 1 November 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

បេតិកភណ្ឌពិភពលោក ក្រុងបុរាណរបស់វៀតណាម កំពុងរងការបំផ្លិ.ចបំផ្លា.ញដោយទឹកជំនន់និងព្យុះ

ទីក្រុងហុឺ ៖ រដ្ឋធានីបុរាណ Hue ក្រុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងប្រទេសវៀតណាម កំពុងស្ថិតក្រោមការគំរា.មកំ.ហែងពីគ្រោះទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា បានបោកបក់ពាសពេញភាគកណ្តាលប្រទេសវៀតណាម ដែលបណ្តាលឱ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរមិនធ្លាប់មានជាប្រវត្តិសាស្រ្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ VN Express។ នៅថ្ងៃអង្គារ ទី២៨ ខែតុលា យោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍អាកាសធាតុ និងជលសាស្ត្ររបស់ប្រទេសវៀតណាម ទីក្រុង Hue ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់ជួបក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយតំបន់ខ្លះកត់ត្រាទឹកភ្លៀងជាង ៨០០ មីលីម៉ែត្រក្នុងរយៈពេលតិចជាង ៤៨ ម៉ោង។ ភ្លៀងធ្លាក់ខ្លាំងបែបនេះ បានបង្កឱ្យមានទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងទន្លេរីកធំនៅទូទាំងខេត្ត Thua Thien-Hue។ ស្ថានភាពទឹកជំនន់នេះ បានប៉ះពាល់ដល់ប្រាសាទបុរាណ សំណង់អាគារប្រវិត្តសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដែលសុទ្ធតែជាផ្នែកសំខាន់ៗនៃទីក្រុងបេតិកភណ្ឌពិភពលោកមួយនេះ។ ក្រៅពីនោះ សាលារៀនក្នុងតំបន់ជាច្រើនត្រូវបានបិទ ហើយការដឹកជញ្ជូនរវាងទីក្រុង Hue និងខេត្តក្បែរៗត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរដោយសារតែការដាច់ផ្លូវ ខណៈមនុស្សជាង ៥០០០ គ្រួសារត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅទៅកាន់ជម្រកបណ្តោះអាសន្ន។ ទោះបីជាមានផលប៉ះពាល់យ៉ាងនេះក៏ដោយ ប៉ុន្តែអាជ្ញាធរវៀតណាមបានរាយការណ៍ថា មិនមានអ្នកស្លា.ប់នោះទេគិតត្រឹមរសៀលថ្ងៃពុធ ហើយប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅក្នុងតំបន់ភ្នំដាច់ស្រយាល។ សូមជម្រាបថា ទីក្រុង Hue ដែលបង្កើតឡើងនៅដើមសតវត្សរ៍ទី 17 និងបម្រើការជារាជធានីអធិរាជវៀតណាមចាប់ពីឆ្នាំ [ ]


Latest News
Hashtags:   

បេតិកភណ្ឌពិភពលោក

 | 

ក្រុងបុរាណរបស់វៀតណាម

 | 

កំពុងរងការបំផ្លិ

 | 

ចបំផ្លា

 | 

ញដោយទឹកជំនន់និងព្យុះ

 | 

Sources