Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

សមាជិកសភាថៃបន្ទោសរដ្ឋាភិបាលមានកំហុសធ្ងន់ធ្ងរ និងចាញ់ប្រៀបដោយសារការចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រជាមួយអាមេរិក

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) ជាមួយកម្ពុជា ក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ នៅថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រីថៃក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិកផងដែរ ប៉ុន្តែបែរជារងការស្តីបន្ទោសពីសង្គមថៃទៅវិញ ជាពិសេស សមាជិកសភាគណបក្សប្រជាជន បន្ទោសរដ្ឋាភិបាលថៃមានកំហុសធ្ងន់ធ្ងរដោយសារចាញ់ប្រៀបអាមេរិក ។ លោក Phattarapong Leelaphat សមាជិកសភាគណបក្សប្រជាជនប្រចាំខេត្តឈៀងម៉ៃ បានបង្ហោះសារក្នុងហ្វេសប៊ុកនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រោយពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិកថា វាធ្វើឱ្យថៃចាញ់ប្រៀបយ៉ាងខ្លាំង និងត្រូវបានអាមេរិករឹតបន្តឹងគ្រប់ផ្នែក ។ លោកបានសួរទៅកាន់នាយករដ្ឋមន្ត្រីថា តើការចុះហត្ថលេខានេះចាំបាច់ដែរឬទេ? សមាជិកសភារូបនេះយល់ថា ថៃមិនចាំបាច់ចុះហត្ថលេខាលើ MOU ជាមួយអាមេរិកទេ [ ]


Latest News
Hashtags:   

សមាជិកសភាថៃបន្ទោសរដ្ឋាភិបាលមានកំហុសធ្ងន់ធ្ងរ

 | 

និងចាញ់ប្រៀបដោយសារការចុះហត្ថលេខាលើ

 | 

ស្តីពីរ៉ែកម្រជាមួយអាមេរិក

 | 

Sources