Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

នាយករដ្ឋមន្ត្រីថៃបញ្ជាក់ពីគោលជំហរក្រោយពលរដ្ឋមិនពេញចិត្តនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

ប្រទេសថៃ ៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី គឺជាការបោះជំហ៊ានឆ្ពោះទៅរកសន្តិភាព កាត់បន្ថយស្ថានការណ៍តានតឹងនៅព្រំដែន និងស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ប្រទេសនានាបានបង្ហាញក្តីរីករាយជាមួយកិច្ចព្រមព្រៀងសន្តិភាពនេះ និងជំរុញឱ្យកម្ពុជា-ថៃស្តារទំនាក់ទំនងល្អរវាងគ្នាតាមរយៈការដកសព្វាវុធចេញពីព្រំដែន និងបើកព្រំដែន ប៉ុន្តែពលរដ្ឋថៃបែរជាមិនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពខ្លា.ចថៃចាញ់ប្រៀប ។ កន្លងមក ពលរដ្ឋថៃបានប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រហូតដល់ធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីប្រឆាំងវត្តមានប្រធានាធិបតីអាមេរិក លោក Trump ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា ដោយពួកគេចោទប្រកាន់អាមេរិកលូកដៃក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងទាមទារឱ្យដោះស្រាយត្រឹមទ្វេភាគី ពុំចាំបាច់មានអន្តរជាតិពាក់ព័ន្ធ ។ ទោះជាពលរដ្ឋថៃប្រឆាំងក្តី ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ីដែលមានអន្តរជាតិចូលរួម ហើយកាន់តែធ្វើឱ្យពលរដ្ឋមិនពេញចិត្តខ្លាំងឡើង ។ ពលរដ្ឋថៃមិនពេញចិត្តកិច្ចព្រមព្រៀងសន្តិភាព និងស្តីបន្ទោសនាយករដ្ឋមន្ត្រីរបស់ខ្លួនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យថៃចាញ់ប្រៀបកម្ពុជា ជាពិសេស ទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវ ។ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី Anutin [ ]


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីថៃបញ្ជាក់ពីគោលជំហរក្រោយពលរដ្ឋមិនពេញចិត្តនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

 | 

Sources