Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

សោកស្តាយ! តារាសម្តែងជើងចាស់ TVB ហៅលោកបង ហួនស៊ី បានទទួលមរ.ណភាពហើយដោយសារជំងឺមហារីក

តារាសម្ដែងហុងកុង Benz Hui ឬទស្សនិកជនស្គាល់ថាលោកបង ហួនស៊ី ដែលល្បីក្នុងខ្សែភាពយន្តជាច្រើនរបស់ស្ថានីយទូរទស្សន៍TVB បានទទួលមរណភាពក្នុងជន្មាយុ ៧៦ ឆ្នាំដោយសារជំងឺមហារីកនៅព្រឹកថ្ងៃទី ២៨ ខែតុលា។ យោងតាម St Headline សាច់ញាតិរបស់សិល្បករជើងចាស់រូបនេះបាននិយាយថា នៅប៉ុន្មានថ្ងៃមុនពេលគាត់លាចាកលោក រាងកាយរបស់គាត់អស់កម្លាំងខ្លាំង ហើយគ្រួសាររបស់គាត់បាននៅក្បែរគាត់ដើម្បីមើលថែគាត់ក្នុងនាទីចុងក្រោយរបស់គាត់។ លើកចុងក្រោយដែលលោកបង្ហាញមុខជាសាធារណៈគឺនៅក្នុងពិធីជប់លៀង Mid-Autumn Festival សម្រាប់សិល្បករ។ ក្នុងប៉ុន្មានខែថ្មីៗនេះ លោក Benz Hui បានធ្វើការជាធម្មតា ដោយម្តងម្កាលថតវីដេអូជាមួយកូនស្រីរបស់លោក។ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗ ភ្លាមៗនោះ សាច់ញាតិ និងមិត្តភក្តិរបស់គាត់ មានការតក់ស្លុតជាខ្លាំង។ កាលពីថ្ងៃទី២៧ ខែតុលា សិល្បករជាង ២០នាក់បានទៅមន្ទីរពេទ្យដើម្បីសួរសុខទុក្ខតារាសម្ដែងរួមមាន Charmaine Sheh , ស្តេចល្បែងអាចែ (Chow Yun Fat), Bosco Wong និងតារាជាច្រើនរូបទៀត។ តារាសម្តែង Charmaine Sheh ជាតារាសម្តែងដែលធ្លាប់សម្តែងជាមួយលោកបង ហួនស៊ី ជាច្រើនដង។ ដើមឡើយរូបនាងមានគម្រោងទៅទីក្រុងប៉េកាំងដើម្បីចូលរួមព្រឹត្តិការណ៍មួយ ប៉ុន្តែ [ ]


Latest News
Hashtags:   

សោកស្តាយ

 | 

តារាសម្តែងជើងចាស់

 | 

ហៅលោកបង

 | 

ហួនស៊ី

 | 

បានទទួលមរ

 | 

ណភាពហើយដោយសារជំងឺមហារីក

 | 

Sources