Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 23 hours ago

កុំបោះចោលឲ្យសោះ! ចេកទុំជោរខ្លាំងមានអត្ថប្រជោជន៍ជាច្រើនចំពោះសុខភាព

បើនិយាយពីផ្លែឈើដែលសម្បូរជីវជាតិ និងមានសារសំខាន់ចំពោះសុខភាព បន្ទាប់ពីផ្លែប៉ោម នោះគឺផ្លែចេក។ ចេក ពោរពេញទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន ជាតិសរសៃ កាល់ស្យូម ជាតិដែក និងប៉ូតាស្យូម។ ប្រជាជនខ្មែរភាគច្រើនចូលចិត្តច្នៃវាទៅជាបង្អែម ឬនំ ដូចជា បង្អែមចេកខ្ទិះ ចេកចៀន ឬចេកឆាបជាដើម ចំណែកខ្លះយកចេកខ្ចីធ្វើជាថ្នាំ និងម្ជូរក៏មាន។ យ៉ាងណាមិញ នៅពេលដែលចេកទុំពេក សំបករបស់វាក្លាយជាពណ៌ខ្មៅ ឬពណ៌ត្នោត មនុស្សភាគច្រើនគិតថាវាខូច រលួយមិនហ៊ានញាំ រួចយកបោះចោល។ តែពួកគេមិនដឹងទេថា ចេកកាន់តែទុំជោរកាន់តែផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។ ពិតណាស់ ចេកទុំពេកមានផ្ទុកសារធាតុ tryptophan ច្រើន ដែលជួយកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ។ ក្រៅពីនេះ ចេកទុំពេកក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកម្ចាត់ជំងឺជាច្រើនផងដែរ។ ខាងក្រោមនេះជាហេតុផលដែលអ្នកមិនគួរបោះចេកទុំជោរចោល៖ ១.ការពារកោសិកាពីការខូចខាត៖ ចេកទុំពេកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ នៅពេលអ្នកញ៉ាំវា នឹងជួយជំរុញភាពស៊ាំដែលការពារជំងឺជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ចេកទុំជោរក៏ជួយការពារកោសិកាពីការខូចខាតផងដែរ។ ២.មានប្រយោជន៍សម្រាប់សុខភាពបេះដូង៖ ចេកទុំពេកក៏មានប្រយោជន៍សម្រាប់សុខភាពបេះដូងផងដែរ! ពួកវាសម្បូរទៅដោយសារធាតុរ៉ែដូចជាប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយក្នុងការគ្រប់គ្រងសម្ពាធឈាម។ បន្ថែមពីនេះ កូឡេស្តេរ៉ុលក៏ត្រូវបានកាត់បន្ថយដោយការញ៉ាំចេកទុំជោរ ហើយ ហានិភ័យនៃជំងឺបេះដូងក៏កាត់បន្ថយផងដែរ។។ ៣.ងាយរំលាយ៖ ម្សៅដែលមាននៅក្នុងចេកទុំពេកត្រូវបានបំលែងទៅជាជាតិស្ករសេរី ដែលធ្វើឱ្យវាងាយរំលាយ។ ដោយការញ៉ាំវា [ ]


Latest News
Hashtags:   

កុំបោះចោលឲ្យសោះ

 | 

ចេកទុំជោរខ្លាំងមានអត្ថប្រជោជន៍ជាច្រើនចំពោះសុខភាព

 | 

Sources