Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

សុភ័ក្រ កុសុម៉ា នៅបន្តពហិការទំនិញថៃ ខណៈកែវ វាសនា សច្ចាមិនជាន់ទឹកដីថៃតទៀត

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរបានសាទរយ៉ាងខ្លាំងនៅពេលនាយករដ្ឋមន្រ្តីកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងសន្តិភាព នៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ីដែលមានប្រធានាធិបតី ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យពិធីការិនី សុភ័ក្រ កុសុម៉ា រំភើបចិត្តយ៉ាងខ្លាំងប៉ុន្តែនាងថាការពហិការទំនិញថៃនៅតែបន្ត។ ងាកមកកាន់តារាចម្រៀង កែវ វាសនា វិញក៏បានសន្យាដែរថាមិនជាន់ទឹកដៃថៃ។ អ្នកនាង កុសុម៉ា បានបង្ហោះនៅលើផេកធំកាលពីថ្ងៃទី២៦ តុលា ថា «ថ្ងៃនេះរំភើបដល់ស្រក់ទឹកភ្នែក ទីបំផុតប្រទេសដ៏ស្លូតត្រង់របស់យើងទទួលបានសុខសន្តិភាពហើយ។ សូមគោរពអរគុណនិងដឹងគុណថ្នាក់ដឹកនាំដែលលោកបានខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គដើម្បីរកសុខសន្តិភាពជូនប្រទេសជាតិ។ ពេលនេះលោកអាចសម្រាន្តលក់ស្រួលវិញហើយ បញ្ជាក់ ពហិការនៅតែបន្ត»។ ខ្លឹមសាររបស់ សុភ័ក្រ កុសុម៉ា ដែលប្តេជ្ញាចិត្តចំពោះការពហិការទំនិញសៀមនេះបានធ្វើឱ្យពលរដ្ឋជាច្រើនទៀតបានបង្ហាញការគាំទ្រនិងតាំងចិត្តបែបនេះដូចគ្នាទោះបីជាស្ថានភាពពេលនេះប្រទេសទាំងពីរវិលទៅរកភាពប្រសើរ ប៉ុន្តែពួកគេមិនវិលទៅគាំទ្រផលិតផលថៃដូចមុនទៀតឡើយ។ ងាកមិនកាន់តារាចម្រៀងក្នុងទ្រនំសាន់ដេគឺ លោក កែវ វាសនា វិញបានសន្យាជាមួយនឹងទស្សនិកជនថានឹងមិនជាន់ទឹកដីថៃឡើយ។ នៅថ្ងៃទី២៧ ខែតុលា ម្ចាស់បទ«ចង់វិលរកសង្សារចាស់» បានបង្ហោះថា «ខ្ញុំមិនជោរទេនិយាយមែន ទោះបើកច្រកវិញក៏ខ្ញុំសន្យានឹងខ្លួនឯងហើយថាលែងជាន់ប្រទេសនោះទៀតសន្យាគឺសន្យា»។ គួរបញ្ជាក់ផងដែរថា មិនត្រឹមតែពិធីការិនី សុភ័ក្រ កុសុម៉ា តារាចម្រៀង កែវ វាសនា [ ]


Latest News
Hashtags:   

សុភ័ក្រ

 | 

កុសុម៉ា

 | 

នៅបន្តពហិការទំនិញថៃ

 | 

ខណៈកែវ

 | 

វាសនា

 | 

សច្ចាមិនជាន់ទឹកដីថៃតទៀត

 | 

Sources