Wednesday 29 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

ថៃឃ្នើសចិត្តនឹងសារព័ត៌មានកូរ៉េ ដែលផ្សាយថាមានករណីចា.ប់ជំរិតជនជាតិកូរ៉េ ១១នាក់នៅប្រទេសថៃ

បាងកក៖ នគរបាលភូមិន្ទថៃបានប្រតិកម្មនឹងរបាយការណ៍របស់សារព័ត៌មានកូរ៉េដែលចុះផ្សាយអំពីជនជាតិកូរ៉េខាងត្បូងសរុប ១១ នាក់ហើយ ដែលត្រូវបានចាប់ពង្រត់នៅប្រទេសថៃក្នុងឆ្នាំនេះ និងបញ្ជាក់ឲ្យថៃចាត់វិធានការសន្តិសុខជាបន្ទាន់។ នេះបើយោងតាមសារព័ត៌មាន The Thaiger។ ទាក់ទងនឹងរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Korea Herald ដែលផ្អែកលើទិន្នន័យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានបង្ហាញថា ចំនួនជនជាតិកូរ៉េខាងត្បូងដែលត្រូវបានចាប់ពង្រត់នៅប្រទេសថៃក្នុងឆ្នាំនេះបានកើនឡើងដល់ ១១ នាក់។ ស្ថិតិនេះបានលាតត្រដាងថាមិនមានការចាប់ជំរិតក្នុងឆ្នាំ ២០២១នោះទេ ចំណែកនៅឆ្នាំ ២០២២ មានម្នាក់ និងមានប្រាំនាក់ ក្នុងឆ្នាំ ២០២៣ និង ២០២៤ ហើយគិតត្រឹមឆ្នាំ ២០២៥ នេះសរុបមានចំនួន១១នាក់។ ឆ្លើយតបទៅនឹងរបាយការណ៍ខាងលើនេះ ឧត្តមសេនីយ៍ឯក Chaturaphat Piromkaew មេបញ្ជាការនៃនាយកដ្ឋានការបរទេស និងជាអ្នកនាំពាក្យរងនៃនគរបាលភូមិន្ទថៃ នៅថ្ងៃទី២៤ ខែតុលានេះ បានអះអាងថា បញ្ហានេះប្រទេសថៃកំពុងតែដោះស្រាយ និងបញ្ជាក់ឡើងវិញថារបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េគ្រាន់តែជារបាយការណ៍ប៉ុណ្ណោះ ហើយតួលេខនេះមិនចុះសម្រុងនឹងទិន្នន័យរបស់ទីភ្នាក់ងារស៊ើបអង្កេតរបស់ថៃឡើយ។ បន្ថែមលើនេះ នគរបាលថៃ និងកូរ៉េខាងត្បូងរក្សាទំនាក់ទំនងល្អ និងកំពុងសម្របសម្រួលគ្នាជាបន្តបន្ទាប់។ លោក Chaturaphat បានបញ្ជាក់ថា កម្លាំងនគរបាលភូមិន្ទថៃបាននិងកំពុងអនុវត្តវិធានការសន្តិសុខកម្រិតខ្ពស់បំផុតក្នុងការទប់ស្កាត់ និងបង្រ្កាប ដើម្បីការពារភ្ញៀវទេសចរពីការធ្លាក់ខ្លួនជាជនរងគ្រោះនៃក្រុមឧក្រិដ្ឋកម្មឆបោ.កឆ្លងដែន។ ទោះជាយ៉ាងណាក៏ដោយ បើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូងនាពេលថ្មីៗកន្លងមកនេះបានបង្ហាញថា ភ្ញៀវទេសចរជនជាតិកូរ៉េជាច្រើននាក់បានលុបចោលការធ្វើដំណើររបស់ពួកគេមកកាន់តំបន់អាសុីអាគ្នេយ៍ [ ]


Latest News
Hashtags:   

ថៃឃ្នើសចិត្តនឹងសារព័ត៌មានកូរ៉េ

 | 

ដែលផ្សាយថាមានករណីចា

 | 

ប់ជំរិតជនជាតិកូរ៉េ

 | 

១១នាក់នៅប្រទេសថៃ

 | 

Sources