Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

នាយករដ្ឋមន្ត្រីថៃស្នើឱ្យអាមេរិកជួយបង្កើនការគាំទ្រ និងកាត់បន្ថយពន្ធទំនិញថៃបន្ថែមទៀត

ក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul និយាយថា កម្ពុជាបានយល់ព្រមអនុវត្តតាមការព្រមព្រៀងគ្នា ហើយលោកក៏បានជជែកជាមួយប្រធានាធិបតីអាមេរិកឱ្យជួយបង្កើនការគាំទ្រ និងកាត់បន្ថយពន្ធទំនិញថៃនាំចូលអាមេរិកបន្ថែមទៀត ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយកាលពីថ្ងៃទី២៦ ខែតុលា ថា លោក Anutin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់សម្ភាសន៍ពិសេសជាមួយសារព័ត៌មាន បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ជាសាក្សី ។ លោក Anutin ថា គ្រប់ប្រទេសជួយគ្នាជំរុញសន្តិភាពកម្ពុជា-ថៃ [ ]


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីថៃស្នើឱ្យអាមេរិកជួយបង្កើនការគាំទ្រ

 | 

និងកាត់បន្ថយពន្ធទំនិញថៃបន្ថែមទៀត

 | 

Sources