Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

ណាហ្គាវើលដ៍ ទទួលបានការទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយជាមួយពិន្ទុ Trust Index™ ស្ទើរល្អឥតខ្ចោះ ៩៥% ពីស្ថាប័ន Great Place To Work® Certification™

ភ្នំពេញ ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង៣៩១៨)រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាវើលដ៍ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយក្នុងតំបន់ទន្លេមេគង្គ មានមោទនភាពសូមប្រកាសថា ក្រុមហ៊ុនកាលពីពេលថ្មីៗនេះត្រូវបានទទួលស្គាល់ដោយ Great Place To Work® ជាស្ថាប័នសកលដែលវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ត្រូវបានផ្តល់ដល់ណាហ្គាខបដែលមានពិន្ទុ Trust Index™ ខ្ពស់ចំនួន ៩៥% ដោយផ្អែកទាំងស្រុងទៅលើមតិត្រឡប់ដោយផ្ទាល់ និងអនាមិករបស់បុគ្គលិក។ ពិន្ទុខ្ពស់ បញ្ជាក់អំពីបរិយាកាសធ្វើការវិជ្ជមានដែលបុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យប្រឹងប្រែងធ្វើការអស់ពីសមត្ថភាពនៅក្នុងបរិយាកាសការងារដែលប្រកបដោយសុវត្ថិភាព ទទួលបានការទទួលស្គាល់ប្រកបដោយភាពយុត្តិធម៌ រង្វាន់ និងឱកាសដើម្បីភាពរីកចម្រើន។ លោក Chen Yiy Fon អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប បានឱ្យដឹងថា “យើងមានកម្លាំងចិត្តយ៉ាងខ្លាំងដោយបានឃើញថា ការអនុវត្តនៃវប្បធម៌នៅកន្លែងធ្វើការ និងឧត្តមភាពរបស់យើង ទទួលបានលទ្ធផលល្អប្រសើរ និងត្រូវបានទទួលស្គាល់ក្នុងប្រទេសកម្ពុជាព្រមទាំងត្រូវបានផ្តល់តម្លៃដោយបុគ្គលិកគ្រប់រូបនៅក្នុងក្រុមហ៊ុនរបស់យើង។ យើងមានក្តីរីករាយដែលទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងមានមោទនភាពយ៉ាងខ្លាំងចំពោះគ្រួសារណាហ្គាគ្រប់រូបដែលមិនត្រឹមតែមកធ្វើការរៀងរាល់ថ្ងៃដើម្បីបង្កើនជីវភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងមករៀនសូត្រ ផ្តល់លទ្ធផល និងលើកកម្ពស់វប្បធម៌ខ្មែរទៅកាន់ពិភពលោកតាមរយៈការងារដែលយើងធ្វើរូមគ្នាផងដែរ។ ការបញ្ជាក់នេះ គឺជាការទទួលស្គាល់នៃស្មារតី និងការប្តេជ្ញាចិត្តរួមគ្នារបស់បុគ្គលិកគ្រប់រូបនៃគ្រួសារណាហ្គារបស់យើង។ យើងនឹងចារប្រវត្តិសាស្ត្រនេះនៅក្នុងដំណើរ ‘បង្កើតអនាគតដែលយើងប្រាថ្នាជាមួយគ្នា’ របស់យើងដែលចាត់ទុកបុគ្គលិករបស់យើងជាស្នូលនៃអ្វីៗទាំងអស់ដែលយើងធ្វើ។ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈជាង ៦.០០០ នាក់របស់យើង។ ការទទួលស្គាល់នេះ អាចកើតទៅបានដោយសារអ្នកទាំងអស់គ្នា។ [ ]


Latest News
Hashtags:   

ណាហ្គាវើលដ៍

 | 

ទទួលបានការទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយជាមួយពិន្ទុ

 | 

Trust

 | 

Index™

 | 

ស្ទើរល្អឥតខ្ចោះ

 | 

ពីស្ថាប័ន

 | 

Great

 | 

Place

 | 

Work®

 | 

Certification™

 | 

Sources