Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 20 hours ago

សុភ័ក្រ កុសុម៉ា បើកឡានទាំងចាញ់កូនដើម្បីចូលរួមកម្មវិធី នី មុន្នីនាថ

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាពេលនេះពិធីការិនីល្បីឈ្មោះ សុភ័ក្រ កុសុម៉ា កំពុងតែពរពោះកូនដំបូងប៉ុន្តែការងារសិល្បៈមួយចំនួននាងនៅតែបន្តដដែល។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរ កុសុម៉ា គឺនាងខំបើកឡានទាំងកំពុងចាញ់កូនដើម្បីមកចូលរួមកម្មវិធីបរិច្ចាគឈាមរបស់ នី មុន្នីនាថ ។ ថ្មីៗនេះតារាសម្តែង នី មុន្នីនាថ បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ឈាមខ្មែរតែមួយ» ដោយមានការចូលរួមពីពលរដ្ឋ សិល្បករ សិល្បការិនីមួយចំនួនដូចជា សុភ័ក្រ កុសុម៉ា, ឆឹម សក្កដា, ឌី បញ្ញាវិមាលា, ព្រីន ,ជេស៊ីកា ,ប៉ែន ចំរ៉ុង ,សាយ សៀរ៉ា និងអ្នកមួយចំនួនទៀត។ យ៉ាងណាមិញ តារាសម្តែង នី មុន្នីនាថ បានលាតត្រដាងពី កុសុម៉ា ដែលពុះពារការធ្វើដំណើរមកពីឆ្ងាយទាំងកំពុងមានទម្ងន់ដើម្បីមកចូលរួមកម្មវិធីរបស់ខ្លួន។ កញ្ញា នី មុន្នីនាថ ថាប្រសិនជាមិននិយាយពី កុសុម៉ា ទេគឺនាងមិនអស់ចិត្តឡើយព្រមទាំងបង្ហាញថា កុសុម៉ា គឺចាញ់កូនខ្លាំងប៉ុន្តែនៅតែឆ្លៀតបើកឡានពីផ្ទះផ្លូវ៦Aមកដើម្បីចូលរួមកម្មវិធីបរិច្ចាគឈាមនៅផ្សារទំនើបអ៊ីអនសែនសុខ។ ប្រធានកម្មវិធីបរិច្ចាគឈាមបានបង្ហាញការសប្បាយចិត្តនៅពេលឃើញ កុសុម៉ា បើទោះបីជារវល់យ៉ាងណាក៏មកចូលរួម ហើយតែងតែផ្តល់ឥរិយាបថល្អមកកាន់ក្រុមការងារទាំងអស់របស់មូលនិធិឈាម នី មុន្នីនាថ។ តារាសម្តែងរូបនេះបានបន្តដោយគោរពសរសើរ សុភ័ក្រ [ ]


Latest News
Hashtags:   

សុភ័ក្រ

 | 

កុសុម៉ា

 | 

បើកឡានទាំងចាញ់កូនដើម្បីចូលរួមកម្មវិធី

 | 

មុន្នីនាថ

 | 

Sources