Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

ពាក្យសម្តីរបស់លោកគ្រូ សាន សុជា បវរកញ្ញា ឆន ស្រីណេត ក៏មិនពេញចិត្តដែរ

ថ្មីៗនេះលោកគ្រូ សាន សុជា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរះគន់យ៉ាងខ្លាំងនៅពេលលោកបាននិយាយថាការធ្វើពហិការទៅលើផលិតផលថៃប៉ុណ្ណេះមិនមែនមានន័យថាថៃអស់គ្រាប់បាញ់ខ្មែរនោះទេ។ មិនត្រឹមតែសាធារណជនមួយផ្នែកធំប៉ុណ្ណោះទេដែលមិនពេញចិត្តសម្តីរបស់លោកគ្រូ សាន សុជា សូម្បីតែបវរកញ្ញា ឆន ស្រីណេត បានសម្តែងការមិនពេញចិត្តដូចគ្នា។ តាមរយៈវីដេអូដែលបានចែករំលែកតៗគ្នា លោកគ្រូ សាន សុជា បាននិយាយថា «ខ្ញុំនៅតែគាំទ្រ ការ៉ាស់សាំងថៃ PTT និងផលិតផលថៃទោះបីយើងនាំគ្នាមិនប្រើប្រាស់ផលិតផលថៃ ក៏ថៃនៅតែមានលុយទិញយន្តហោះ ចម្បាំង និងអាវុធដែរ»។ ខ្លឹមសារនេះ ស្រីណេត បានពោលដោយក្តីហួសចិត្តថា «អើ….. ទៅជាចឹងទៅ »ដោយបានបញ្ជាក់ទៀតថានាងស្តាប់ហើយបាននាងស៊ែរ។ ជាមួយនឹងស្ថានភាពចម្រូងចម្រាសនេះ ស្រីណេត ក៏បានចែករំលែកវីដេអូមួយពីទាហានខ្មែរដែលកំពុងលើកស៊ីតែនទឹក ឡើងទីខ្ពស់ដោយភ្ជាប់មកជាមួយនឹងសម្តីថា «អ្នកស្តាប់ធម៌មានចិត្តអាណិត PTT ចូលមើលនេះ …»។ នៅយប់ថ្ងៃទី២៤ ឆន ស្រីណេត ក៏បានបង្ហោះសំណេរមួយថា «កោតសរសើអ្នកមានចិត្តចង់គាំទ្រ PTT ចុះដែលអាណិតទាហានដែលបានលះបង់ជីវិតដើម្បីការពារទឹកដីឱ្យពួកយើងនៅស្រណុកសុខស្រួលទេ ? ចិត្តធម៌បានតែកុំខ្វាក់»។ ទោះជាបែបនេះក្តី អ្នកគាំទ្រមួយចំនួនបានជំរុញឱ្យអ្នកប្រតិកម្មចំពោះសម្តីរបស់លោកគ្រូ សាន សុជា ទៅទស្សនាវីដេអូពេញដោយបានចោទថាឃ្លីបវីដេអូខ្លីនោះគ្រាន់តែជាការលាបពណ៌ប៉ុណ្ណោះ។ លើសពីនេះទៅទៀតក៏មានការលើកឡើងថា លោកគ្រូ សាន សុជា [ ]


Latest News
Hashtags:   

ពាក្យសម្តីរបស់លោកគ្រូ

 | 

បវរកញ្ញា

 | 

ស្រីណេត

 | 

ក៏មិនពេញចិត្តដែរ

 | 

Sources