Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 3 days ago

ថៃចេញសេចក្ដីព្រមា.ន ក្រោយរកឃើញសារធាតុគ្រោះថ្នាក់នៅក្នុងផលិតផលប្រេងកូឡាល្បីឈ្មោះមួយ

អ្នកពេញនិយមប្រើប្រាស់ផលិតផលថៃសូមប្រយ័ត្នផង! រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានចេញសេចក្តីប្រកាសជាផ្លូវការទាក់ទងនឹងបំពង់ហឺត និងប្រេងកូឡា Hong Thai Herbal រូបមន្ត 2 ថាផលិតឡើមិនស្របតាមស្តង់ដារសុវត្ថិភាព និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់នៅពេលហឺត ឬស្រូបក្លិនវាចូលរយៈពេលយូរ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer កាលពីយប់ថ្ងៃទី28 ខែតុលា បានឲ្យដឹងថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដែលធ្វើឡើងដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានបង្ហាញថា ផលិតផលនេះផ្ទុកចំនួនលើសដែនកំណត់សុវត្ថិភាពនូវបាក់តេរីអេរ៉ូប៊ីក ចំនួនសរុបនៃដំបែ និងផ្សិត ព្រមទាំងសារធាតុ Clostridium spp ។ ការធ្វើតេស្តទាំងនេះត្រូវបានអនុវត្តលើគំរូដែលប្រមូលបានពីកន្លែងផលិតរបស់ក្រុមហ៊ុន Hong Thai Commercial Herbal Products ផ្ទាល់។ FDA បានបញ្ជាក់ថា បាច់ផលិតផលដែលរងផលប៉ះពាល់ខ្លាំងគឺលេខ 000332 បានចុះបញ្ជីក្រោមលេខ G 309/62 មានកាលបរិច្ឆេទផលិតនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2024 និងកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2027 ដោយផលិតផលទាំងនោះ មិនអនុលោមតាមស្តង់ដារភាពបរិសុទ្ធ និងគុណភាពឆ្នាំ [ ]


Latest News
Hashtags:   

ថៃចេញសេចក្ដីព្រមា

 | 

ក្រោយរកឃើញសារធាតុគ្រោះថ្នាក់នៅក្នុងផលិតផលប្រេងកូឡាល្បីឈ្មោះមួយ

 | 

Sources