Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 23 hours ago

នាយករដ្ឋមន្រ្តីថៃ ថាថៃត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ជូនទាហានខ្មែរទាំង ១៨រូបឲ្យត្រឡប់មកកម្ពុជាវិញ

ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រទេសថៃត្រៀមខ្លួនរួចជាស្រេចដើម្បីដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ប៉ុន្តែត្រូវរង់ចាំការត្រួតពិនិត្យបញ្ចប់ និងការអនុញ្ញាតពីខាងយោធាថៃជាមុនសិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែតុលា ក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសដុនមឿង លោក អនុទីន បានលើកឡើងពីការប្តេជ្ញាចិត្ត និងគោរពតាមសេចក្តីប្រកាសរួមរបស់ភាគីកម្ពុជា និងថៃ ជុំវិញការទាមទារលើ តំបន់មានជម្លោះ ដែលនៅតែស្ថិតក្រោមការចរចា។ បន្ថែមពីលើនោះ លោក អនុទីន ឆ្លៀតលើកឡើងអំពីប្រធានបទដ៏សំខាន់មួយទៀត ពាក់ព័ន្ធនឹងទាហានកម្ពុជាដែលថៃកំពុងបន្តឃុំខ្លួននៅក្នុងប្រទេសថៃថា ពួកគាត់ទាំងនោះ នឹងត្រូវដោះលែងឲ្យត្រឡប់មកផ្ទះវិញ នៅពេលណាដែលយោធាថៃបញ្ជាក់ពីភាពរួចរាល់ នៃការពិនិត្យសុខភាពមុនធ្វើមាតុភូមិនិវត្តន៍ ដើម្បីធានាបាននូវតម្លាភាព និងការប្រព្រឹត្តដោយមនុស្សធម៌។ ទោះជាយ៉ាងណា នៅក្នុងការប្រកាសខាងលើនេះ នាយករដ្ឋមន្រ្តីថៃមិនបានបញ្ជាក់ពីពេលវេលាជាក់ស្ដែង ឬកំណត់កាលបរិច្ឆេទច្បាស់លាស់ក្នុងការដោះលែងទាហានកម្ពុជា ទាំង១៨នាក់ ឲ្យមានសេរីភាពវិញនៅពេលណាឡើយ បើទោះជាមានការទទូចឲ្យដោះលែងពីសហរដ្ឋអាមេរិក និងសមាគមន៍អន្តរជាតិយ៉ាងណាក៏ដោយ។ កាលពីថ្ងៃអង្គារ ទី២៨ សារព័ត៌មាន រ៉យទ័រ ដែលជាទីភ្នាក់ងារព័ត៌មានលំដាប់ថ្នាក់ពិភពលោកក៏បានចុះផ្សាយពីការទាមទាររបស់អាមេរិក ឲ្យថៃដោះលែងទាហានកម្ពុជា ចំនួនពីរដងក្នុងថ្ងៃតែមួយ ដែលហាក់ដូចជាការក្រើនរំលឹកដល់ថៃ ឲ្យគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ដលេខារួមគ្នា [ ]


Latest News
Hashtags:   

នាយករដ្ឋមន្រ្តីថៃ

 | 

ថាថៃត្រៀមខ្លួនរួចរាល់

 | 

ក្នុងការបញ្ជូនទាហានខ្មែរទាំង

 | 

១៨រូបឲ្យត្រឡប់មកកម្ពុជាវិញ

 | 

Sources