Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

William Chan ទទួលបានមាសពីនាយកប្រតិបត្តិក្រុមហ៊ុនធំនៅហុងកុងសម្រាប់ស្វាគមន៍កូនប្រុសដំបូង

មហាសេដ្ឋីផ្នែកកម្សាន្តហុងកុងលោក Albert Yeung បានផ្តល់អំណោយដ៏មានតម្លៃជាមាសសុទ្ធតម្លៃរាប់សែនដុល្លារដល់ William Chan នៅពេលដែលលោកបានប្រកាសថាលោកមានកូនដំបូងជាមួយនឹងតារាម៉ូដែល He Sui ។ យោងតាម Sohu នៅយប់ថ្ងៃទី២៤ ខែតុលា ក្នុងពិធីខួបអាពាហ៍ពិពាហ៍លើកទី ៤០ មហាសេដ្ឋីលោក Albert Yeung ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Emperor Groupបានលាតត្រដាងអំពីការផ្តល់អំណោយដើម្បីអបអរសាទរ កូនដំបូងរបស់តារាសម្តែង William Chan និងកំពូលតារាម៉ូដែល He Sui ។ មហាសេដ្ឋីផ្នែកកម្សាន្តហុងកុងបានចែករំលែកថា «ខ្ញុំសូមអបអរសាទរលោក William Chan គាត់ពូកែខ្លាំង ហើយដឹងថាគាត់ចង់ធ្វើអ្វី។ ពួកយើងបានធ្វើការជាមួយគ្នាជាង១០ឆ្នាំមកហើយ។ ដូច្នេះពេលគាត់ប្រាប់ខ្ញុំថាគាត់កំពុងតែមានកូនខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ពេលខ្ញុំឃើញរូបកូនគាត់ ខ្ញុំឃើញថាកូនមើលទៅដូចទាំងឪពុកនិងដូចទាំងម្តាយ»។ អ្វីដែលគួរឱ្យកត់សម្គាល់នោះមហាសេដ្ឋីរូបនេះបាននិយាយថាលោកបានរៀបចំកាដូពិសេសមួយ ដើម្បីអបអរដំណឹងដ៏ល្អរបស់តារាប្រុសរូបនេះដោយបានបញ្ជាទិញមេដាយមាសសុទ្ធមានតម្លៃរាប់សែនដុល្លារទុកជាកាដូ។ ទឹកចិត្តសប្បុរសធម៌របស់នាយកប្រតិបត្តិ Albert Yeung និងការគោរពប្រណិប័តន៍ល្អចំពោះសិល្បករ ធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់ តារាសម្តែងរូបនេះក៏មិនភ្ញាក់ផ្អើលដែរព្រោះ William Chan គឺជាសិល្បករយូរមកហើយរបស់ Emperor Group ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយ [ ]


Latest News
Hashtags:   

William

 | 

ទទួលបានមាសពីនាយកប្រតិបត្តិក្រុមហ៊ុនធំនៅហុងកុងសម្រាប់ស្វាគមន៍កូនប្រុសដំបូង

 | 

Sources