Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

ដំណឹងបន្ទាន់! នាយករដ្ឋមន្ត្រីថៃលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីក្រោមហេតុផលព្រះមហាក្សត្រីថៃសោយទិវង្គត

ប្រទេសថៃ ៖ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលុបចោលការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំណត់ឱ្យនាយករដ្ឋមន្ត្រីកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅចំពោះមុខលោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ ការលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីភ្លាមៗរបស់នាយករដ្ឋមន្ត្រីថៃ ក្រោមហេតុផលព្រះមហាក្សត្រី Sirikit Kitiyakara ជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នសោយទិវង្គត។ នាយករដ្ឋមន្ត្រីថៃកោះប្រជុំគណៈរដ្ឋមន្ត្រីនាវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្រោយពីបានលុបចោលការធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីជាផ្លូវការនៅថ្ងៃទី២៥ ខែតុលានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមការអញ្ជើញរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។ តាមប្រភពព័ត៌មានពីវិមានរដ្ឋាភិបាលថៃ លោក អនុថីន បានលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីជាផ្លូវការនៅថ្ងៃទី២៥ ខែតុលា ដែលធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំចតុភាគីដែលមាននាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក [ ]


Latest News
Hashtags:   

ដំណឹងបន្ទាន់

 | 

នាយករដ្ឋមន្ត្រីថៃលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីក្រោមហេតុផលព្រះមហាក្សត្រីថៃសោយទិវង្គត

 | 

Sources