Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

ជញ្ជីងពាណិជ្ជកម្មថៃបានធ្លាក់ចុះខ្លាំង ក្រោយការបិទព្រំដែនជាមួយ កម្ពុជា និង មីយ៉ាន់ម៉ា

ប្រទេសថៃ៖ នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ បានបង្ហាញថា ពាណិជ្ជកម្មព្រំដែនរបស់ប្រទេសថៃ ក្នុងខែកញ្ញា ឆ្នាំ2025 នេះបានធ្លាក់ចុះ 22.2% ដែលស្មើនឹងការថយចុះទឹកប្រាក់ប្រមាណ 141,694 លានបាត ( ប្រហែល 3.87 ពាន់លានដុល្លារ) ដោយសារការបីតព្រំដែនរបស់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី29 ខែតុលា។ លោកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានលើកឡើងថា គិតត្រឹមខែកញ្ញា ឆ្នាំ2025 ការនាំចេញរបស់ថៃបានធ្លាក់ចុះមកសល់ត្រឹម 74,941 លានបាត (2.05 ពាន់លានដុល្លារ) ធ្លាក់ចុះ 1.,4% ខណៈដែលការនាំចូលមានតម្លៃ 66,753 លានបាត កើនឡើង 5.9% ដែលធ្វើឲ្យការនាំចេញមានទំហំទឹកប្រាក់តិចជាងការនាំចូល។ ទិន្នន័យនេះបានគូសបញ្ជាក់ថា ពាណិជ្ជកម្មព្រំដែនរបស់ប្រទេសថៃធ្លាក់ចុះ 22.2% នៅក្នុងខែកញ្ញា ឆ្នាំ 2025 ដោយសារតែបញ្ហាច្រកទ្វារព្រំដែនជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។ ជម្លោះព្រំដែនរវាងថៃនិងកម្ពុជា បានជំរុញឲ្យពាណិជ្ជកម្មព្រំដែនថៃ-កម្ពុជាបានធ្លាក់ចុះស្ទើតែ 99.9% ទោះបីជាមានការដោះស្រាយ ហើយព្រំដែនមួយចំនួនបានចាប់ផ្តើមធូរស្រាលក៏ដោយ។ [ ]


Latest News
Hashtags:   

ជញ្ជីងពាណិជ្ជកម្មថៃបានធ្លាក់ចុះខ្លាំង

 | 

ក្រោយការបិទព្រំដែនជាមួយ

 | 

កម្ពុជា

 | 

មីយ៉ាន់ម៉ា

 | 

Sources