Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 7 hours ago

សុខ សម្បត្តិ លើកសរសើរគូដណ្តឹងជាមនុស្សដែលជួយលោកពីការបាក់ទឹកចិត្តច្រើនដង

តារាចម្រៀង សុខ សម្បត្តិ បានធ្វើឱ្យទស្សនិកជន រៀមច្បងក្នុងអាជីពសិល្បៈពោលសរសើរពីស្នាដៃនិងទេពកោសល្យរបស់លោកយ៉ាងខ្លាំងដែលច្នៃសំឡេងបញ្ជូលទៅក្នុងបទចម្រៀងដ៏អស្ចារ្យ។ ជាមួយភាពជោគជ័យនិងថ្ងៃគម្រប់ខួបស្នេហាតារាចម្រៀង សុខ សម្បត្តិ ស្រាប់តែបង្ហាញថាគូដណ្តឹងរបស់លោកជាអ្នកជួយលោកឱ្យងើបឡើងវិញបន្ទាប់ពីរងនូរការបាក់ទឹកចិត្តជាច្រើនដង។ នៅថ្ងៃទី២៧ ខែតុលា តារាចម្រៀង សុខ សម្បត្តិ បានបង្ហោះរូបផ្អែមល្ហែមជាមួយនឹងកញ្ញា Chan Bormey ដែលជាគូដណ្តឹងជាមួយនឹងសំណេរបញ្ជាក់ពីការដឹងគុណនិងជាមនុស្សម្នាក់ដែលជួយលោកពីក្រោយ។ ក្នុងសំណេរនោះម្ចាស់បទ «ដែនដីនៃក្តីសង្ឃឹម»បានរៀបរាប់ថា «និយាយតាមត្រង់! ខ្ញុំបាក់ទឹកចិត្តហើយចង់បោះបង់គ្រប់យ៉ាងមិនលើសពី ១០ ដងទេ!! ទាំងការរៀន, ការងារ, និងជីវិត ក៏ប៉ុន្តែនារីមួយរូបនេះតែងតែដាស់ខ្ញុំឱ្យងើបរហូត!។ មិនថាខ្ញុំលង់នឹងអ្វីទេឧទាហរណ៍ជាក់ស្តែងគឺ លង់នឹងភាពទន់ទោរទៅក្នុងអារម្មណ៍ខ្លួនឯង ធ្វើឱ្យខាតពេលខាតកម្លាំង! គាត់ឃើញដូច្នោះមិនបន្ទោសខ្ញុំបែរជារកវិធីដាស់ខ្ញុំដោយនិយាយថា (បញ្ហាមករកតែអ្នកខ្លាំងទេ ហើយគ្រប់បញ្ហាសុទ្ធតែមកជាមួយដំណោះស្រាយ) នៅមានច្រើនទៀត»។ តារាចម្រៀង សុខ សម្បត្តិ បន្តទៀតថា «ឆ្លងផុតរយៈពេលជិត ៤ឆ្នាំជាមួយគ្នាស្នេហាមួយនេះធ្វើឱ្យខ្ញុំឆ្លុះបញ្ចាំងឃើញថា តាមពិតផ្តើមស្រឡាញ់គឺងាយស្រួលណាស់! តែពេលបានជាគូហើយចេះថែរគ្នាក្នុងគ្រាលំបាកទេ? មិនចង់វែងឆ្ងាយខ្លាចយំពេលសរសេរ បងចង់ឆ្លៀតប៉ុន្មានម៉ោងក្នុងជីវិតប្រាប់អូនថា Thank you babe for allowing me to be a man [ ]


Latest News
Hashtags:   

សម្បត្តិ

 | 

លើកសរសើរគូដណ្តឹងជាមនុស្សដែលជួយលោកពីការបាក់ទឹកចិត្តច្រើនដង

 | 

Sources