Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

ថៃចាប់ផ្តើមដកសព្វាវុ.ធធុនធ្ងន់ចេញពីតំបន់ព្រំដែនក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន

ប្រទេសថៃ ៖ កងទ័ពថៃបានចាប់ផ្តើមដកសព្វាវុ.ធធុនធ្ងន់របស់ខ្លួនចេញពីតំបន់ព្រំដែនក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីកម្ពុជាដកសព្វាវុ.ធចេញពីតំបន់ព្រំដែននៅយប់ថ្ងៃទី២៦ ខែតុលា ដើម្បីអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ កាលពីថ្ងៃទី២៨ ខែតុលា អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃ លោក វិថៃ ឡៃថុមយ៉ា និយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសម៉ាឡេស៊ី និងហ្វីលីពីន បានចូលរួមត្រួតពិនិត្យការដករថក្រោះ M60A3 ចំនួន២គ្រឿង ចេញពីតំបន់ព្រំដែនទៅកាន់ទីតាំងចាស់នៅខេត្តស្រះបុរី ។ ការដករថក្រោះនេះជាការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ បានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលប្រទេសទាំងពីរប្តេជ្ញាអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដើម្បីផ្តល់ទំនុកចិត្ត កាត់បន្ថយភាពតានតឹង និងសហការគ្នាយូរអង្វែង ។ អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃបន្តថា កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក គឺជាថ្ងៃល្អក្នុងការចាប់ផ្តើមដកសព្វាវុធធុនធ្ងន់តាមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ [ ]


Latest News
Hashtags:   

ថៃចាប់ផ្តើមដកសព្វាវុ

 | 

ធធុនធ្ងន់ចេញពីតំបន់ព្រំដែនក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន

 | 

Sources