Saturday 1 November 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

សារព័ត៌មាន«Khaosod»ចាប់ផ្ដើមបិទកម្ពុជាមិនឲ្យមើលឃើញ ខណៈ The Nation បិទមុខងារខម្មិន

ចាប់តាំងពីមានទំនាស់ព្រំដែនជាមួយគ្នាចន្លោះពាក់កណ្ដាលឆ្នាំ២០២៥នេះមក ប្រទេសថៃបានជ្រើសរើសបិទ IP អ្នកទស្សនានៅកម្ពុជាមិនឲ្យចូលមើលផេក ឬគេហទំព័រព័ត៌មានរបស់ខ្លួន និងបណ្ដាញព័ត៌មានខ្លះបានបិទមុខងារបញ្ចេញមតិរបស់ពួកគេ ក្នុងគោលបំណងដើម្បីរារាំងពលរដ្ឋកម្ពុជាដែលឃើញពីការផ្សាយព័ត៌មានរបស់ពួកគេរួចបានត្រឹមមើល មិនអាចខម្មិនអ្វីបាន។ សកម្មភាពបិទ IP អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជានេះ ត្រូវបានគេសម្លឹងឃើញថា គឺជាយុទ្ធសាស្រ្តប្រកួតប្រជែងមួយរបស់ថៃ ក្នុងការយកប្រៀបលើកម្ពុជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដោយពួកគេមានបំណងមិនឲ្យពលរដ្ឋកម្ពុជាបានដឹង ឬមើលឃើញថាភាគីថៃកំពុងមានផែនការអ្វី ឬស្ថានការណ៍នៅប្រទេសថៃវិវត្តដល់ណា និងជាពិសេសគឺដើម្បីមានភាពងាយស្រួលក្នុងការបំភ្លៃព័ត៌មាន ដោយគ្មានប្រតិកម្មឆ្លើយតបពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមនៅកម្ពុជា។ ជាក់ស្ដែងដូចជាសារព័ត៌មាន Khaosod English និង Khaosod ភាសាថៃ គិតត្រឹមថ្ងៃទី២៦ ខែតុលាកាលពីម្សិលមិញនេះ បានសម្រេចបិទការចូលមើលពីអ្នកតាមដាននៅកម្ពុជា បន្ទាប់ពីសារព័ត៌មានធំៗរួមមាន Amarin TV, Bangkok Post, Thai PBS និងផេកជាច្រើនផ្សេងទៀត បានបិទអ្នកទស្សនានៅកម្ពុជាចាប់តាំងពីការប៉ះទង្គិចបានផ្ទះឡើង។ ដោយឡែក ចំពោះសារព័ត៌មាន The Nation ដែលក៏ជាសារព័ត៌មានភាសាអង់គ្លេសរបស់ថៃដែរនោះ ដ្បិតថាមិនបិទIP កម្ពុជា ប៉ុន្តែពួកគេបានបិទមុខងារបញ្ចេញមតិយោបល់ ដើម្បីរារាំងការចូលទៅខម្មិនរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅលើការបង្ហោះរបស់ពួកគេ បើទោះជាបានឃើញប៉ុន្តែមិនអាចនិយាយអ្វីនៅលើព័ត៌មាននោះបានឡើយ។ យ៉ាងណាក៏ដោយ ការបំបិទមិនឲ្យមើលឃើញភាគច្រើន ផ្ដោតសំខានទៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈបណ្ដាញសារព័ត៌មានមួយចំនួនរបស់ថៃនៅតែអនុញ្ញាតឲ្យអ្នកទស្សនានៅកម្ពុជាចូលមើលកាចុះផ្សាយរបស់ពួកគេនៅក្នុងគេហទំព័រ ឬវេបសាយបានធម្មតា។ ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកអត្ថាធិប្បាយឯករាជ្យជាច្រើនអះអាងថា [ ]


Latest News
Hashtags:   

សារព័ត៌មាន

 | 

Khaosod

 | 

ចាប់ផ្ដើមបិទកម្ពុជាមិនឲ្យមើលឃើញ

 | 

Nation

 | 

បិទមុខងារខម្មិន

 | 

Sources