Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

កងទ័ពថៃបដិសេធព័ត៌មានត្រៀមបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា

ប្រទេសថៃ ៖ កងទ័ពភូមិភាគទី១ថៃបានបដិសេធព័ត៌មានកងទ័ពត្រៀមបើកព្រំដែនកម្ពុជា-ថៃឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលោក វរ៉ាយ៉ត លឿងសុវណ្ណ មេបញ្ជាការកងទ័ពភូមិភាគទី១ និយាយថា គ្មានការបញ្ជាឱ្យបើកព្រំដែនជាមួយកម្ពុជានៅខេត្តស្រះកែវទេ ។ កងទ័ពថៃនៅតែអនុវត្តតាមគោលនយោបាយចាស់ គឺបិទព្រំដែនបន្តទៀត បើទោះជាប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ក្តី ។ នៅថ្ងៃទី២៧ ខែតុលា ហ្វេសប៊ុកផេករបស់កងទ័ពភូមិភាគទី១ថៃបានបង្ហោះសារថា មានការផ្សព្វផ្សាយព័ត៌មានកងទ័ពថៃត្រៀមបើកព្រំដែនកម្ពុជា-ថៃនៅច្រកព្រំដែនបានខៅឌិន ស្ថិតនៅឃុំឃ្លងហាត ស្រុកឃ្លងហាត ខេត្តស្រះកែវ (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង) នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺកងទ័ពភូមិភាគទី១ សូមបញ្ជាក់ថា កងទ័ពថៃពុំបានទទួលបញ្ជាពីថ្នាក់លើឱ្យបើកព្រំដែនកម្ពុជា-ថៃនៅខេត្តស្រះកែវទេ ដែលជាការមើលខុសត្រូវរបស់កងទ័ពបូព៌ា (ឬកងកម្លាំងបូរ៉ាផា) ។ កងទ័ពភូមិភាគទី១ នៅតែអនុវត្តតាមគោលនយោបាយបិទព្រំដែនកម្ពុជា-ថៃក្នុងតំបន់ទទួលខុសត្រូវដូចមុន ។ ការបដិសេធរបស់កងទ័ពថៃពាក់ព័ន្ធនឹងការបើកព្រំដែនបានខៅឌិន (ឬច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី) គឺក្រោយពីពលរដ្ឋថៃបង្ហាញការមិនពេញចិត្តក្នុងបណ្តាញសង្គមថា ទោះជាកម្ពុជា-ថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីស្តារទំនាក់ទំនងឱ្យត្រឡប់មកប្រក្រតីក្តី ប៉ុន្តែពលរដ្ឋថៃមិនគាំទ្រការបើកព្រំដែនឡើងវិញឡើយ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលថៃបិទព្រំដែនបន្តទៀតដើម្បីទប់ស្កាត់ការបញ្ជូនទំនិញថៃមកកម្ពុជាតាមរយៈផ្លូវគោក ។ ព័ត៌មានបើកព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១ ខែវិច្ឆិកានេះ បន្ទាប់ពីអតីតអ្នកនយោបាយថៃ បុគ្គល [ ]


Latest News
Hashtags:   

កងទ័ពថៃបដិសេធព័ត៌មានត្រៀមបើកច្រកព្រំដែនកម្ពុជា

 | 

ថៃឡើងវិញនៅថ្ងៃទី១

 | 

ខែវិច្ឆិកា

 | 

Sources