Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

ម៉ៃ សុគន្ធ នៅបន្តជីកកកាយពីលុយមូលធិនិរបស់ ប៉ីប៉ី ឌី ព្រោះមិនឃើញពីរបាយការណ៍ចំណាយ

ជាច្រើនដងមកហើយ ម៉ៃ សុគន្ធ តែងតែបង្ហោះជីកកកាយជាមួយនិងការចោទប្រកាន់ទាក់ទងលុយមូលធិនិរបស់ ប៉ីប៉ី ឌី។ ទើបតែស្ងាត់មួយរយៈ ពេលនេះ ម៉ៃ សុគន្ធ ចាប់ផ្តើមបង្ហោះទៀតក្រោយពេល ប៉ីប៉ី ឌី បង្ហាញថាលោកត្រូវខ្មោចសង្កត់ចំនួន២ដង។ គេចាំបានថា ទ្រី សក្កដា និង ម៉ៃ សុគន្ធ បានផ្លោងពាក្យសម្តីទៅវិញទៅមកយ៉ាងក្តៅគគុកផ្តើមចេញពីការបង្ហោះរបស់ ម៉ៃ សុគន្ធ បង្ហាញចម្ងល់ទាក់ទងនឹងលុយមូលធិនិនិងមានការចោទប្រកាន់ថាទទួលបានលុយពីសប្បុរសធម៌ខ្ទង់លានដុលារ ប៉ុន្តែមិនបានបង្ហាញរបាយការណ៍ចំណាយឱ្យទស្សនិកជនឃើញឡើយ។ កន្លងមក ប៉ីប៉ី ឌី ក៏បានចេញមកព្រលះ ម៉ៃ សុគន្ធ ម្តងរួចមកហើយទាក់ទងនឹងលុយជំនួយនេះ ខណៈ ម៉ៃ សុគន្ធ នៅតែបង្ហោះផ្លែផ្កាមិនឱ្យស្ងាត់ហ្វេកប៊ុក។ ជាក់ស្តែងថ្មីៗនេះ ប៉ីប៉ី ឌី បានបង្ហោះពីការយល់សប្តិរបស់ខ្លួនដោយឃើញខ្លួនឯងទៅបុណ្យសពហើយក្រោយមកត្រូវខ្មោចសង្កត់២ដង ហើយលើកទី២ គឺបានឃើញស្រមោលខ្មៅក្រាស់អង្អែលពីស្មាសង្កត់ដល់ក្បាលរហូតភ័យដេកលែងលក់។ ប៉ីប៉ី ឌី បានបង្ហាញថាខ្លួនគេងយល់សប្តិមានមនុស្សប្រុសម្នាក់តាមសម្លាប់ ដោយមិនដឹងថានេះជាប្រផ្នូលមិនល្អ ជាគ្រោះ ឬជារឿងចៃដន្យនោះទេ។ ការបង្ហោះរបស់ ប៉ីប៉ី ឌី ជំរុញឱ្យ ម៉ៃ សុគន្ធ បានដៃបង្ហោះជីកកកាយរឿងលុយជំនួយជាបន្តទៀតទោះបីជាមិនបញ្ជាក់ចំឈ្មោះតែមនុស្សជាច្រើនជឿថាគឺចង់សម្តៅទៅកាន់ [ ]


Latest News
Hashtags:   

សុគន្ធ

 | 

នៅបន្តជីកកកាយពីលុយមូលធិនិរបស់

 | 

ប៉ីប៉ី

 | 

ព្រោះមិនឃើញពីរបាយការណ៍ចំណាយ

 | 

Sources