Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

ជំនួបរវាងមេដឹកនាំមហាអំណាចអាមេរិក-ចិននៅកូរ៉េខាងត្បូងទទួលការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping បាននិយាយរាក់ទាក់គ្នាបន្តិចក្រោយចាប់ដៃនិងថតរូបជាមួយគ្នា មុនពេលមដឹកនាំប្រទេសមហាអំណាចទាំង២រូបចាប់ផ្តើមប្រជុំទ្វេភាគីក្នុងបន្ទប់ដោយពុំអនុញ្ញាតឱ្យក្រុមសារព័ត៌មានចូល ដែលការជួបគ្នានេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ ។ ការជួបគ្នាលើកនេះត្រូវបានរំពឹងថា នឹងជជែកពីប្រធានបទជាច្រើន ជាពិសេស បញ្ហាពន្ធទំនិញ និងជម្លោះពាណិជ្ជកម្មដ៏តានតឹងរវាងប្រទេសទាំងពីរ ។ សារព័ត៌មានអន្តរជាតិនានាបានថតរូបភាពប្រធានាធិបតីអាមេរិក លោក Trump និងប្រធានាធិបតីចិន លោក Xi ជួបគ្នាម្តងទៀតក្នុងរយៈពេល៦ឆ្នាំ នៅមូលដ្ឋានទ័ពអាកាសគីមហេ ទីក្រុងពូសាន ប្រទេសកូរ៉េខាងត្បូង ។ ក្នុងឱកាសនេះ លោក Trump បានទទួលស្វាគមន៍លោក Xi ក្នុងលក្ខណៈមិត្តភាព និងសរសើរប្រធានាធិបតីចិនថា លោក Xi ជាមនុស្សពូកែចរចា បន្ទាប់មក មេដឹកនាំប្រទេសមហាអំណាចទាំងពីរក៏ចូលរួមប្រជុំជាសម្ងាត់ ។ ចំណែកប្រធានាធិបតីចិន លោក Xi បានថ្លែងមុនចូលរួមប្រជុំជាផ្លូវការជាមួយលោក Trump ថា ដោយសារចិននិងអាមេរិកមានលក្ខខណៈប្រទេសខុសគ្នា ទើបវាជារឿងធម្មតាដែលមហាអំណាចទាំងពីរលើពិភពលោកមានការខ្វែងគំនិត ឬមានជម្លោះកើតឡើងម្តងម្កាល [ ]


Latest News
Hashtags:   

ជំនួបរវាងមេដឹកនាំមហាអំណាចអាមេរិក

 | 

ចិននៅកូរ៉េខាងត្បូងទទួលការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ

 | 

Sources