Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 6 hours ago

នាយករដ្ឋមន្ត្រីថៃស្នើអាមេរិកបញ្ចុះពន្ធទំនិញក្រោម១៩% ក្នុងអំឡុងចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅកូរ៉េខាងត្បូង

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានជជែកផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយស្នើឱ្យអាមេរិកបញ្ចុះពន្ធទំនិញថៃបន្ថែមទៀតក្នុងអត្រាក្រោម១៩% ។ នាយករដ្ឋមន្ត្រីថៃថា ការចរចាពន្ធទំនិញជាមួយប្រធានាធិបតីអាមេរិកនៅកូរ៉េខាងត្បូងមានសញ្ញាល្អសម្រាប់ថៃ និងរង់ចាំដំណាក់កាលចុងក្រោយមុនពេលចុះហត្ថលេខាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ បន្ទាប់ពីជជែកជាមួយប្រធានាធិបតីអាមេរិក លោក Trump ក្រោយចូលរួមអាហារពេលល្ងាចជាមួយមេដឹកនាំសេដ្ឋកិច្ច APEC កាលពីថ្ងៃទី២៩ ខែតុលា នៅសណ្ឋាគារ Commodore Hotel ទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង លោក Anutin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា លោកបានអរគុណប្រធានាធិបតីអាមេរិកដែលសម្របសម្រួល និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ព្រមទាំងនិយាយថា ពេលនេះ កម្ពុជាបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព ខណៈថៃត្រៀមខ្លួនអនុវត្តតាមការកំណត់ក្នុងកិច្ចព្រមព្រៀងដើម្បីឱ្យភាគីទាំងពីរសម្រេចលទ្ធផលឆាប់បំផុត ។ នាយករដ្ឋមន្ត្រីថៃបន្តថា លោកបានជជែកជាមួយលោក Trump ឱ្យបញ្ចុះពន្ធទំនិញថៃបន្ថែមទៀតក្នុងអត្រាក្រោម១៩% ភាគីទាំងពីរនឹងជជែកគ្នាបន្តពីការបញ្ចុះពន្ធទំនិញ ហើយការចរចាពន្ធទំនិញជាមួយអាមេរិកមានសញ្ញាល្អ និងរង់ចាំដំណាក់កាលចុងក្រោយមុនពេលចុះហត្ថលេខាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ មុនពេលចុះហត្ថលេខាពាណិជ្ជកម្ម លោក Anutin [ ]


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីថៃស្នើអាមេរិកបញ្ចុះពន្ធទំនិញក្រោម១៩%

 | 

ក្នុងអំឡុងចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច

 | 

នៅកូរ៉េខាងត្បូង

 | 

Sources