Friday 31 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

ហ្វីយ៉ាតា ថាទេវតាមើលឃើញពីចិត្តបរិសុទ្ធរបស់ប្រជាជនកម្ពុជាទើបទទួលបានដំណឹងកក់ក្តៅមុនចេញទៅប្រកួត

អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហាញអារម្មណ៍កក់ក្តៅរបស់ខ្លួនមុនចេញទៅប្រកួតនៅឯប្រទេសថៃក្រោយឃើញសញ្ញាវិជ្ជមានរវាងប្រទេសកម្ពុជានិងថៃក្រោយចុះកិច្ចព្រមព្រៀងសន្តិភាព។ ហ្វីយ៉ាតា ថាទេវតាបានមើលឃើញពីទឹកចិត្តបរិសុទ្ធ និងការពុះពាររបស់នាងទោះបីជាកន្លងមកមានការសម្រេចចិត្តដោយប្រថុយប្រថាន។ នាកន្លងមកនេះអ្នកគាំទ្របានសម្តែងការព្រួយបារម្ភចំពោះបេក្ខភាពតំណាងប្រទេសកម្ពុជាដែលត្រៀមចេញទៅប្រកួតនៅក្នុងប្រទេសថៃលើការប្រកួត Miss Universe លើកទី៧៤ ដោយសារតែប្រទេសទាំងពីរមានជម្លោះព្រំដែន ស្របពេលក្រុមការងាររៀបចំការប្រកួតគឺជាស្ថាប័នរបស់តាណាវ៉ាត់ ។ ទោះបីជាយ៉ាងនេះក្តី ហ្វីយ៉ាតា បានអះអាងថានាងនឹងនៅតែចេញទៅប្រកួតមិនឱ្យបាត់ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងការព្រួយបារម្ភពេលនេះ ហ្វីយ៉ាតា បានបង្ហាញថានាងមានអារម្មណ៍កក់ក្តៅមុនចេញទៅប្រកួតក្រោយឃើញប្រទេសកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ី ដែលមានលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្វើជាសាក្សី។ អ្នកនាង ហ្វីយ៉ាតា បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៦ ខែតុលា ថា «កាលដែលខ្ញុំសម្រេចចិត្តមិនចុះចាញ់ មិនរារែក ហើយពុះពារទៅប្រកួតបន្តលើឆាកអន្តរជាតិ ហើយស្ពាយឈ្មោះ CAMBODIA ជាមួយខ្ញុំ បើទោះនៅក្នុងពេលដែលខ្ញុំសម្រេចចិត្តនោះវានៅក្នុងការប្រថុយប្រថានក៏ដោយតែទេវតាមើលឃើញពីកម្លាំងទឹកចិត្តបរិសុទ្ធ នៃជាតិសាសន៍ខ្ញុំ .. ពេលនេះបានបង្ហាញច្បាស់ហើយថា ការដែលយើងច្បាស់លាស់លើគោលការណ៍អ្វីមួយ ហើយមិនរារែក វានឹងផ្ដល់ផលមកយើងវិញយ៉ាងមានតម្លៃ.. ពិភពលោកនឹងបានស្គាល់ពីយើងកាន់តែច្បាស់»។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បន្តទៀតថា «គោរពអរគុណសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោក Donald Trump និងអរគុណលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar [ ]


Latest News
Hashtags:   

ហ្វីយ៉ាតា

 | 

ថាទេវតាមើលឃើញពីចិត្តបរិសុទ្ធរបស់ប្រជាជនកម្ពុជាទើបទទួលបានដំណឹងកក់ក្តៅមុនចេញទៅប្រកួត

 | 

Sources