Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

Ahyeon ក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ដោយសារតែពណ៌សក់ថ្មី

បន្ទាប់ពីទម្លាក់អាល់ប៊ុមតូចដែលមានបទនាំមុខ «We Go Up» ក្រុមចម្រៀង Baby Monster បានចូលរួមកម្មវិធីជាបន្តបន្ទាប់ដើម្បីផ្សព្វផ្សាយអាល់ប៊ុមរបស់ខ្លួន។ យ៉ាងណាមិញថ្មីៗនេះនៅពេលដែល Baby Monster សម្តែងក្នុងកម្មវិធីតន្ត្រី M Countdown ទស្សនិកជនមានការចាប់អារម្មណ៍ជាពិសេសទៅកាន់សមាជិក Ahyeon ។ តារាចម្រៀង Ahyeon បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ដោយសាររូបរាងសក់ប្លាទីនរបស់នាង។ វីដេអូផ្ទាល់ខ្លួនរបស់ Ahyeon កំឡុងពេលសម្តែងបានកត់ត្រាចំនួនអ្នកមើលច្រើនជាងគេក្នុងក្រុម។ ជាពិសេសវីដេអូឃ្លីប ៣ វិនាទី ដែលតារាស្រីរូបនេះ បែរមុខមករកកាមេរ៉ាបានផ្ទុះឡើង។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានមតិជាច្រើនបានប្រៀបធៀប Ahyeon ទៅនឹង «តុក្កតាមានជីវិត» ចំណែកឯមតិផ្សេងទៀតបានប្រៀបធៀបតារាស្រីទៅនឹងតួអង្គក្នុងរឿង Anime។ លើសពីនេះ ទស្សនិកជនក៏បានសរសើរពីសមត្ថភាពសម្តែង ការគ្រប់គ្រងលើឆាក និងអាកប្បកិរិយាប្រកបដោយទំនុកចិត្តរបស់ Ahyeon ។ ភាពទាក់ទាញពីធម្មជាតិរបស់ Ahyeon ក៏រំលឹកដល់អ្នកគាំទ្រអំពីរយៈពេលដំបូងរបស់ Jennie សមាជិក Blackpink ផងដែរ។ អ្នកគាំទ្រនិយាយថាទាំង Jennie និង Ahyeon បង្ហាញពីតុល្យភាពរវាងភាពទាក់ទាញ និងគួរឱ្យស្រលាញ់។ នេះក៏ជាហេតុផលដែល [ ]


Latest News
Hashtags:   

Ahyeon

 | 

ក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ដោយសារតែពណ៌សក់ថ្មី

 | 

Sources