Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

អតីតនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត ថាកុំទុកចិត្តកម្ពុជា ទោះប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្តី

ប្រទេសថៃ ៖ ក្រោយបាត់មុខពីការងារនយោបាយជាច្រើនឆ្នាំ លោក អាភីស៊ីត វេចាជីវ៉ា បានត្រឡប់មកប្រឡូកក្នុងនយោបាយឡើងវិញ ដោយកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យ ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ២០២៦ ប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីថៃ ។ លោក អាភីស៊ីត បានប្រាប់ទៅនាយករដ្ឋមន្ត្រីថៃកុំទុកចិត្តកម្ពុជា ថៃត្រូវតែអនុវត្តទាំងការទូត និងកងទ័ព ទោះជាប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្តី ។ លោក អាភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) អតីតនាយករដ្ឋមន្ត្រីថៃ និងបច្ចុប្បន្នជាប្រធានគណបក្សប្រជាធិបតេយ្យ (ឬប្រាឆាធិប៉ាត់) បាននិយាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ថា លោកបានប្រាប់ទៅលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul រួចហើយ ត្រូវអនុវត្តការទូតផង និងកងទ័ពផង កុំទុកចិត្តកម្ពុជាឱ្យសោះ ប្រយ័ត្នកម្ពុជារាយការណ៍ទៅពិភពលោក ។ គោលដៅនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព គឺគ្រប់គ្នាឃើញថា កិច្ចព្រមព្រៀងនេះទូលំទូលាយ ដែលត្រូវពិនិត្យមើលចំណុចលម្អិតបន្ថែម ដូចជា ៖ ការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍ ហើយថៃស្នើកម្ពុជាអនុវត្តលក្ខខណ្ឌ៤ចំណុច ទើបការងារផ្សេងៗដំណើរការបាន ។ បើរដ្ឋាភិបាលថៃអាចបង្ហាញទៅពិភពលោកពីមូលហេតុត្រូវអនុវត្ត៤លក្ខខណ្ឌនេះ [ ]


Latest News
Hashtags:   

អតីតនាយករដ្ឋមន្ត្រីថៃ

 | 

អាភីស៊ីត

 | 

ថាកុំទុកចិត្តកម្ពុជា

 | 

ទោះប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្តី

 | 

Sources