Thursday 30 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

នាយករដ្ឋមន្ត្រីថៃរងការវា.យប្រ.ហារពាក្យសម្តីក្រោយថាតំបន់ព្រំដែនកម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាង

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានរងការវា.យប្រ.ហារពាក្យសម្តីពីសំណាក់ពលរដ្ឋថៃក្រោយនិយាយថា តំបន់ព្រំដែនកម្ពុជា-ថៃ ដែលលោកចាត់ទុកជាតំបន់ត្រួតស៊ីគ្នាមានការល្មើសអធិបតេយ្យទាំងសងខាង គឺកម្ពុជាល្មើសអធិបតេយ្យថៃ ហើយថៃល្មើសអធិបតេយ្យកម្ពុជា ។ ហេតុនេះ បើចង់បានភាពយុត្តិធម៌ ត្រូវតែយុត្តិធម៌ទាំងសងខាង ពលរដ្ឋថៃដែលរស់នៅលើទឹកដីកម្ពុជាត្រូវត្រឡប់មកវិញ រដ្ឋាភិបាលថៃនឹងស្វែងរកទីលំនៅថ្មីឱ្យពលរដ្ឋថៃដែលរស់នៅទឹកដីកម្ពុជា ខណៈកម្ពុជាក៏ត្រូវដកថយដែរ ។ ពលរដ្ឋថៃក្នុងបណ្តាញសង្គមបានរិះគន់ពាក្យសម្តីនាយករដ្ឋមន្ត្រីរបស់ខ្លួនថា យកផែនទីមកបង្ហាញឱ្យពលរដ្ឋនៅទូទាំងប្រទេសមើលជាបន្ទាន់ ហេតុអ្វីលោក Anutin ជានាយករដ្ឋមន្ត្រីថៃបែរជានិយាយពីពលរដ្ឋខ្លួនលើសអធិបតេយ្យកម្ពុជាទៅវិញ ឬលោកនាយករដ្ឋមន្ត្រីកម្ពុជា? ពលរដ្ឋថៃមិនពេញចិត្តនឹងពាក្យនេះ ជួយបកស្រាយផង តើថៃល្មើសអធិបតេយ្យកម្ពុជានៅតំបន់ណា ពីព្រោះការនិយាយបែបនេះធ្វើឱ្យថៃខាតបង់ ។ លោកនាយករដ្ឋមន្ត្រីនិយាយបែបនេះទៅកើត នឹងធ្វើឱ្យកម្ពុជាយកពាក្យសម្តីរបស់លោកចែកចាយ និងធ្វើភស្តុតាងប្រាប់ពិភពលោក ។ មិនគួរឱ្យទុកចិត្តនាយករដ្ឋមន្ត្រីថ្មី មិនខុសគ្នាពីនាយករដ្ឋមន្ត្រីចាស់ទេ ។ ក្រោយពីនាយករដ្ឋមន្ត្រីថៃរងការរិះគន់ពីសំណាក់ពលរដ្ឋ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានបកស្រាយនៅថ្ងៃដដែល គឺលោក Anutin មិនបាននិយាយថា ថៃល្មើសអធិបតេយ្យកម្ពុជាទេ គ្រាន់តែប្រៀបធៀបពីការគ្រប់គ្រងតំបន់ព្រំដែនដោយយុត្តិធម៌ ។ ពលរដ្ឋថៃមិនយល់ពីលោក Anutin ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីការអនុវត្តតាមសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ [ ]


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីថៃរងការវា

 | 

ហារពាក្យសម្តីក្រោយថាតំបន់ព្រំដែនកម្ពុជា

 | 

ថៃល្មើសអធិបតេយ្យទាំងសងខាង

 | 

Sources