Tuesday 4 November 2025
Home      All news      Contact us      RSS      English
kbn - 22 hours ago

សម្ដេចធិបតីចេញបញ្ជារ! ហាមដាក់លក់ ឬ ចែកចាយភេសជ្ជៈប៉ូវកម្លាំងនៅតាមគ្រប់សាលារៀន

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំដល់ក្រសួងអប់រំ យុវជននិងកីឡា ឲ្យដាក់ចេញនូវវិធានការមុឺងម៉ាត់ ក្នុងការដកចេញនូវភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ចេញពីគ្រឹះស្ថានអប់រំទាំងអស់ទូទាំងប្រទេស ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខមាលភាពរបស់សិស្សានុសិស្ស។ យោងតាមសារលិខិត ថ្លែងក្នុងឱកាសអបអរសាទរ «ទិវារជាតិអាហាររូបត្ថម្ភ» លើកទី១២ (ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៤ ៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ៖ អាហាររូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហាររូបត្ថម្ភ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន ១១ចំណុច ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងនោះរួមមានអនុសាសន៍ដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលបានដាក់ជូនទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព និងហាមឃាត់ការទទួលទាន ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈនិងឯកជន ការចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ។ ក្នុងន័យនេះ ក្រសួងអប់រំត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់ សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការ ផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ។ ការដាក់ចេញនូវវិធានការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដុចខាងលើនេះ ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់សាធារណជន ជាពិសេសអាណាព្យាបាលទាំងអស់ ដែលតែងមានក្ដីបារម្ភចំពោះការបរិភោគចំណីរបស់កូនៗពួកគាត់នៅឯសាលារៀន។ [ ]


Latest News
Hashtags:   

សម្ដេចធិបតីចេញបញ្ជារ

 | 

ហាមដាក់លក់

 | 

ចែកចាយភេសជ្ជៈប៉ូវកម្លាំងនៅតាមគ្រប់សាលារៀន

 | 

Sources