Tuesday 4 November 2025
Home      All news      Contact us      RSS      English
todaysharing - 1 years ago

មានលុយចង់ធ្វើអ្វីក៏បាន! Chompoo Araya អត់ខ្វល់រឿងអ្វីទាំងអស់សុំតែម្យ៉ាងពេលនេះដើរលេងជុំគ្រួសារនៅក្រៅប្រទេសសិន! មានរូបភាព

ហោះហើរឆ្លងសមុទ្រឆ្លងភ្នំទៅដើរលេងនារដូវត្រជាក់ទាំងគ្រួសារនៅក្រៅប្រទេសសម្រាប់គ្រួសារតារាស្រីស្អាតជួរមុខរបស់ប្រទេសថៃ Chompoo Araya ដែលបានបណ្ដើរស្វាមីរូបសង្ហា Nott Wisarut និងកូនៗ Shayfa-Phayu និងអូន Gale នៅប្រទេសអង់គ្លេស ជាក់ស្ដែង Chompoo ក៏បានបើកបង្ហាញវីដេអូខណៈពេលនាំក្មេងៗដើរលេងដើរមើល Natural History Museum ឬសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងឡុងដ៍ វា​ជា​សារមន្ទីរ​ដែល​ប្រមូល​ភស្តុតាង និង​បំណែក​សំខាន់ៗ​នៃ​ប្រវត្តិសាស្ត្រ​ពិភពលោក​ដែលមាន​អាយុកាល​រាប់លាន​ឆ្នាំ។ ចាប់តាំងពីសម័យដាយណូស័របុរាណ ហើយអ្នកដែលសប្បាយបំផុតច្បាស់ណាស់ថាមានតែម្នាក់នេះទេគឺអូន Gale ស្រីស្អាតនិងជាព្រះនាងតូចក្នុងគ្រួសារហ្នឹងឯង សម្លេងសើចចេចចាចមិនឈប់ បន្ទាប់ពីបានឃើញគ្រោងឆ្អឹងរបស់សត្វផ្សេងៗ ដោយអូន Gale អាចប្រាប់ពីប្រភេទសត្វទាំងអស់នេះស្ទើរតែទាំងអស់ថាមានសត្វអ្វីខ្លះ ឃើញបែបនេះហើយមិនថាម៉ាក់បា៉មិនថាហ្វេនៗសុទ្ធសឹងតែមានមោទនភាពចំពោះនាងតូចជាខ្លាំង ទាំងឆ្លាត ទាំងគួអោយស្រលាញ់ ចឹងហើយមិនអោយគ្រប់គ្នាលង់ស្រលាញ់យ៉ាងម៉េចបានទៅ អត្ថបទដោយ : នីត្តា


Latest News
Hashtags:   

មានលុយចង់ធ្វើអ្វីក៏បាន

 | 

Chompoo

 | 

Araya

 | 

អត់ខ្វល់រឿងអ្វីទាំងអស់សុំតែម្យ៉ាងពេលនេះដើរលេងជុំគ្រួសារនៅក្រៅប្រទេសសិន

 | 

មានរូបភាព

 | 

Sources